ទំហំសេដ្ឋកិច្ចឌីជីថលរបស់ចិនប្រចាំឆ្នាំ ២០២២ ឡើងដល់ ៥០.២ ទ្រីលានយាន់ប្រាក់ចិន

CRI, May 9, 2023
Size:

នៅថ្ងៃទី ២៧ ខែមេសា លោកស្រី Cao Shumin អនុប្រធាននៃការិយាល័យព័ត៌មានអ៊ីនធើណែតនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយករងនៃរដ្ឋបាលជាតិព័ត៌មានអ៊ីនធើណែតចិន បានប្រកាស "របាយការណ៍នៃការអភិវឌ្ឍឌីជីថលចិន (ឆ្នាំ២០២២)" នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីការកសាងប្រទេសចិនឌីជីថលលើកទី ៦ ។ របាយការណ៍នេះបានចែងថា នៅឆ្នាំ ២០២២ ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិនបានកើនឡើងដល់ ៥០.២ ទ្រីលានយាន់ប្រាក់ចិន ដែលឈរនៅលំដាប់ទី  លើពិភពលោក ហើយស្មើនឹង ៤១.៥% នៃផលិតផលក្នុងស្រុកសរុប ពោលគឺសេដ្ឋកិច្ចឌីជីថលបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់លំនឹងកំណើន និងការធ្វើបរិវត្តកម្ម ។