ក្រសួងការបរទេសចិនបង្ហាញថា៖ ភាពរស់រវើកនៃសេដ្ឋកិច្ចចិននឹងបន្តរួមចំណែកកាន់តែច្រើនក្នុងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ

CRI, May 9, 2023
Size:

យោងតាមការផ្សាយដំណឹងឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនយល់ឃើញថា អំឡុងពេលថ្ងៃឈប់សម្រាកនៃទិវា "១ឧសភា" ដែលទើបបញ្ចប់បានបង្ហាញពីភាពរស់រវើកនៃសេដ្ឋកិច្ចចិន ដែលជាអត្ថប្រយោជន៍ដ៏ធំធេងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ សំដៅចំពោះការនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៤ ខែឧសភាថា ភាពរស់រវើកនៃសេដ្ឋកិច្ចចិននឹងបន្តរួមចំណែកកាន់តែច្រើនក្នុងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។