ក្រុមនារីផ្សព្វផ្សាយច្បាប់ ឡានឆាង-មេគង្គ រៀបចំកម្មវិធីផ្សព្វផ្សាយពីចំណេះដឹងច្បាប់

lmcchina.org, May 8, 2023
Size:

ពេលថ្មីៗនេះ ប៉ុស្តិ៍នគរបាលតាមច្រកអន្តរជាតិ គួនឡី នៃក្រុមនគរបាលគ្រប់គ្រងតំបន់ព្រំដែន ស៊ីសាំងប៉ានណា បានបង្កើតក្រុមនារីផ្សព្វផ្សាយច្បាប់ ឡានឆាង-មេគង្គ ហើយទៅរៀបចំកម្មវិធីផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកច្បាប់នៅភូមិម៉ឺងយាន់ ឃុំគួនឡី ស្រុកម៉ឺងឡា។

ក្នុងកម្មវិធីនេះ ក្រុមផ្សព្វផ្សាយច្បាប់បានធ្វើបទបង្ហាញជូនចំពោះមហាជនអំពីចំណេះដឹងផ្នែកច្បាប់ដែលមានពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋបោកបញ្ឆោតតាមទូរស័ព្ទ និងគ្រឿងញៀនជាដើម តាមរយៈការចែកជូនសៀវភៅចំណេះដឹងច្បាប់ ឆ្លើយសំណួរប្រជាជនជាភាសាចិន និងភាសាជនជាតិតៃជាដើម ដើម្បីជួយឱ្យមហាជនមានការយល់ដឹងកាន់តែច្រើនអំពីច្បាប់ គោរពច្បាប់ និងចេះប្រើច្បាប់ ព្រមទាំងធ្វើអាជីវកម្មដោយស្របច្បាប់ និងប្តឹងប៉ូលីសឱ្យទាន់ពេលនៅពេលរកឃើញបទល្មើស សំដៅរួមគ្នាថែរក្សាសុខសន្តិភាពតាមតំបន់ព្រំដែន។

ក្នុងឱកាសនេះ ក្រុមផ្សព្វផ្សាយច្បាប់បានចែកឯកសារផ្សព្វផ្សាយជាង ៨០០ ច្បាប់ និងបានឆ្លើយសំណួរជូនមហាជនជាង ៣០០ នាក់។