វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានប្រទេសទន្លេឡានឆាង-មេគង្គលើកទី ២ បើកវគ្គនៅរាជធានីភ្នំពេញ

lmcchina.org, May 8, 2023
Size:

នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានប្រទេសទន្លេឡានឆាង-មេគង្គលើកទី ២ បានបើកវគ្គនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដែលមានរយៈពេល ៣ ថ្ងៃ ហើយមានអ្នកកាសែតជាង ៦០ នាក់ដែលមកពីប្រទេសទន្លេឡានឆាង-មេគង្គ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា  បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះនឹងអាចជួយអ្នកកាសែតនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ មានការយល់ដឹងកាន់តែច្រើនអំពីនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌នៃប្រទេសក្នុងតំបន់ ហើយជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញវិបុលភាពក្នុងតំបន់។

ឯកឧត្តមបានបញ្ជាក់ថា អ្នកកាសែតដែលចូលរួមវគ្គបណ្តុះបណ្តាលនេះនឹងអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីគោលនយោបាយ ប្រព័ន្ធសេដ្ឋកិច្ច និងបរិស្ថានសង្គមនៃប្រទេសទន្លេឡានឆាង-មេគង្គ ព្រមទាំងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទន្លេឡាឆាង-មេគង្គ។ វគ្គបណ្តុះបណ្តាលនេះនឹងអាចក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការចែករំលែក និងផ្លាស់ប្តូរព័ត៌មានរវាងអ្នកកាសែតក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។