អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិIMFបង្ហាញថា៖ ចិននឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំនេះ

CRI, May 6, 2023
Size:

ពេលថ្មីៗនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយរបាយការណ៍មួយស្តីពីទស្សនវិស័យស្តីពីសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានប៉ាន់ប្រមាណថា អត្រាកំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៣ត្រូវជា ,៦% ដែលខ្ពស់ជាងអត្រាកំណើនចំនួន ,៨ % ក្នុងឆ្នាំ២០២២ ។ ក្នុងនោះ សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងកើនឡើង ៥,២% ដែលនឹងក្លាយជាកត្តាសំខាន់សម្រាប់ជំរុញកំណើននៃតំបន់អាស៊ីប៉ាស៊ីហ្វិក។

របាយការណ៍នេះបានព្យាករណ៍ថា សេដ្ឋកិច្ចនៃប្រទេសអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងកើនឡើង១,នៅឆ្នាំ២០២៣ ដែលក្នុងនោះសេដ្ឋកិច្ចនៃប្រទេសអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូងនឹងកើនឡើង ១,%, ,និង ១,៥%ដោយឡែកពីគ្នា។ ទីផ្សារងើបឡើងថ្មីនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នឹងកើនឡើងចំនួន៥,%  ក្នុងនោះ សេដ្ឋកិច្ចនៃប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ នឹងកើនឡើង ៥,%  ,% , ,និង ៣,ដោយឡែកពីគ្នា។