ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានសម្ពោធបើកនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា

CRI, May 6, 2023
Size:

      ថ្ងៃទី៥ខែឧសភា   ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានសម្ពោធបើកនៅពហុកីឡដ្ឋានជាតិមរតកតេជោស្ថិតនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា  នេះជាលើកទីមួយដែលប្រទេសកម្ពុជាបានរៀបចំការប្រកួតកីឡាចម្រុះថ្នាក់តំបន់អាស៊ីអាគ្នេយ៍ដែលត្រូវរៀបចំឡើងក្នុងរាល់ពីរឆ្នាំម្តង 

      ការប្រកួតកីឡាស៊ីហ្គេមលើកនេះ ធ្វើក្រោមពាក្យស្លោកកីឡារស់នៅក្នុងសន្តិភាព ពិធីសម្ពោធបើកនាពេលយប់ រួមមាន ការសម្តែងសិល្បៈនិងភ្លើងពណ៌ដែលរំលេចពីប្រវត្តិសាស្ត្រកម្ពុជា  ព្រមនិងពិធីដង្ហែអត្តពលិកចូលក្នុងកីឡដ្ឋាន  និងដុតភ្លើងគប់ធំជាដើម  សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើជាអធិបតីក្នុងពិធីសម្ពោធបើក  សម្តេចហ៊ុនសែនបានមានប្រសាស៍ថា កីឡារស់នៅក្នុងសន្តិភាព  សន្តិភាពគឺដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។

     ការប្រកួតកីឡាស៊ីហ្គេមលើកនេះ រួមមានការចូលរួមពីអត្តពលិក គ្រូបង្វឹក អាជ្ញាកណ្តាលនិងមន្ត្រីប្រតិភូចំនួនជាង១ម៉ឺននាក់ដែលមកពី១១ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍