“ក្របខណ្ឌស្តីពីយុទ្ធសាស្ត្រ និងសកម្មភាពនៃកិច្ចសហប្រតិបត្តិការបរិស្ថាន ឡានឆាង-មេគង្គ(២០២៣-២០២៧)”ប្រកាសជាផ្លូវការ

lmcchina.org, May 4, 2023
Size:

ក្រោយពីបានបិទបញ្ចប់កម្មវិធី“សប្ហាហ៍ឡានឆាង-មេគង្គ”ឆ្នាំ ២០២៣ “ក្របខណ្ឌស្តីពីយុទ្ធសាស្ត្រ និងសកម្មភាពនៃកិច្ចសហប្រតិបត្តិការបរិស្ថាន ឡានឆាង-មេគង្គ(២០២៣-២០២៧)”ត្រូវបានប្រកាសជាផ្លូវការនៅក្រុងប៉េកាំង។

លោក ស៊ុន សៀហ្វឺង ដែលមកពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងអេកូឡូស៊ី និងបរិស្ថានចិន លោក កឺង ឈុង អ្នកតំណាងលេខាធិការដ្ឋានប្រចាំនៅប្រទេសចិននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លោក លី យ៉ុងហុង អនុប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរអន្តរជាតិនៃក្រសួងអេកូឡូស៊ី និងបរិស្ថានចិន លោក Souksamone Pathammavong អនុប្រធាននាយកដ្ឋានផែនការនៃក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ លោក Aung Kyaw Moe អនុប្រធាននាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងធនធានធម្មជាតិ និងបរិស្ថានមីយ៉ាន់ម៉ា និងអ្នកតំណាងដែលមកពីក្រសួងបរិស្ថានកម្ពុជា ក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ និងស្ថានទូតប្រទេសវៀតណាមប្រចាំនៅប្រទេសចិន បានរួមគ្នាប្រកាសជាសាធារណៈនូវលិខិតដ៏សំខាន់នេះ។

លោក លី យ៉ុងហុង បានគូសបញ្ជាក់ថា ក្នុងគោលបំណងនៃការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាំងពីខែមករា ឆ្នាំ ២០២២ មក មជ្ឈមណ្ឌលរបស់លោកក៏បានចាប់ផ្តើមរៀបរៀងចងក្រងនូវយុទ្ធសាស្ត្រស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបរិស្ថានដំណាក់កាលថ្មី។ លោកជឿជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ក្រោមការណែនាំពីយុទ្ធសាស្ត្រដែលបានកំណត់ជាថ្មីនោះ កិច្ចសហប្រតិបត្តិការបរិស្ថានទន្លេឡានឆាង-មេគង្គនឹងអាចរួមចំណែកកាន់តែច្រើនក្នុងការអនុវត្តគំនិតផ្តួចផ្តើមអំពីការអភិវឌ្ឍន៍ជាសាកល និងការសម្រេចនូវគោលដៅនៃការអភិវឌ្ឍន៍ដោយចីរភាពប្រចាំឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ដោយផ្តល់អាទិភាពដល់វិស័យសំខាន់ចំនួន ៥ រួមមានកិច្ចសន្ទនាតុមូលនិងការពង្រឹងសមត្ថភាព ការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីនិងការថែរក្សាជីវចម្រុះ ការទប់ទល់និងកាត់បន្ថយនូវផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ការកែលម្អគុណភាពបរិស្ថាន និងការចែករំលែកចំណេះដឹងនិងលើកកម្ពស់មនសិការ។

គួរបញ្ជាក់ថា យុទ្ធសាស្ត្រនេះជាសារលិខិតកម្រិតកំពូលស្តីអំពីកិច្ចសហប្រតិបត្តិការបរិស្ថានឡានឆាង-មេគង្គដំណាក់កាលទី ២ ដែលជាសមិទ្ធផលដ៏សំខាន់សម្រាប់ការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ៤ និង“ផែនការសកម្មភាពរយៈពេល ៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ(២០២៣-២០២៧)”។