លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកស្រីTrương Thị Mai សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិម និងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

CRI, April 28, 2023
Size:

ថ្ងៃទី ២៦ ខែមេសា លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកស្រី Trương Thị Mai សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាអចិន្រ្តៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិម និងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ពេលប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏តានតឹង និងភារកិច្ចស្តីពីការធ្វើកំណែទម្រង់និងការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃប្រទេសទាំងពីរ ចិននិងវៀតណាមគួរតែប្រកាន់ខ្ជាប់នូវគោលលំនាំ “១៦អក្សរ និងស្មារតី “ល្អទាំង៤ ពង្រឹងទំនុកចិត្តគ្នាផ្នែកនយោបាយ ពង្រឹងសមាគ្គីភាពនិងកិច្ចសហប្រតិបត្តិការ គ្រប់គ្រង ការខ្វែងគំនិតឱ្យបានសមរម្យ និងរួមគ្នាឆ្លើយតបទៅនឹងហានិភ័យនិងបញ្ហាប្រឈម ព្រមទាំងជំរុញការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលផ្តោតលើបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។ 

ជាការឆ្លើយតប លោកស្រី Trương Thị Mai បានថ្លែងថា ជានិច្ចកាល ប្រទេសវៀតណាមតែងតែចាត់ទុកការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយប្រទេសចិនជាអាទិភាព នៃគោលនយោបាយការបរទេសរបស់ខ្លួន តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រយ៉ាងមុតមាំនូវបុព្វហេតុបង្រួបបង្រួមជាតិរបស់ចិន។ ភាគីវៀតណាមគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមជាសកលសំខាន់ៗដែលលើកឡើងដោយលោក Xi Jinping គាំទ្រប្រទេសចិនក្នុងការរៀបចំវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវលើកទី៣ ហើយសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិជាមួយប្រទេសចិន ដើម្បីជំរុញសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។