ឥស្សរជនអន្តរជាតិ៖និន្នាការកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរនៃប្រទេសចិនជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសកល

CRI, April 26, 2023
Size:

    ឥស្សរជនអន្តរជាតិបានលើកឡើងថា ទិន្នន័យគន្លឹះនៅត្រីមាសទី១ដែលប្រទេសចិនបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ល្អលើសពីការប៉ាន់ប្រមាណ នេះបានបង្ហាញថា និន្នាការសេដ្ឋកិច្ចចិនគឺល្អនិងប្រកបដោយភាពធន់ដែលនឹងបំពេញបន្ថែមកម្លាំងចលករដល់កំណើនសេដ្ឋកិច្ចសកល។

    លោកStefan Schroderទីប្រឹក្សាបណ្តាញចរាចរណ៍ទំនិញអាល្លឺម៉ង់បានលើកឡើងថា ក្នុងឋានៈជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោក ប្រទេសចិនមានអត្ថន័យសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចសកល។ទិន្នន័យដ៏ល្អបានបង្ហាញថា សេដ្ឋកិច្ចចិនមានស្ថិរភាពនិងវិវឌ្ឍរីកចម្រើន។យើងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ភាគីនានាចាំបាច់ត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត។គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”បានផ្តល់ជាវេទិកាដ៏ល្អមួយ។

លោកTilmanBrunnerប្រធានផ្នែកអន្តរជាតិនៃសមាគមពាណិជ្ជកម្មនិងឧស្សាហកម្មHannoverបានលើកឡើងថា សមិទ្ធផលនៃការអភិវឌ្ឍដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិនបានលេចចេញជាបន្តបន្ទាប់ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់និងជឿលឿនក្រោមការជំរុញដោយការច្នៃប្រឌិតថ្មីមានភាពរស់រវើកខ្លាំង៕