នៅក្នុងត្រីមាសទី ១ ការប្រមូលផ្តុំមូលធនបរទេសរបស់ចិនបានកើនឡើង ៤.៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២

CRI, April 26, 2023
Size:

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ២០ ខែមេសា ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ ២០២៣ ការប្រើប្រាស់ជាក់ស្តែងនៃទុនបរទេសមានចំនួន ៤០៨.៤៥ ពាន់លានយាន់ប្រាក់ចិនដែលបានកើនឡើង ៤.៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ហើយសហគ្រាសទុនបរទេសជាង ១ ម៉ឺនត្រូវបានបង្កើតឡើងថ្មី ការប្រើប្រាស់ជាក់ស្តែងនៃទុនបរទេសក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ 

ក្នុងចំណោមនោះ ការវិនិយោគរបស់បារាំងនិងអាឡឺម៉ង់ក្នុងប្រទេសចិនបានកើនឡើង ៦៣៥.៥% និង ៦០.៨% ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ហើយការវិនិយោគរបស់អង់គ្លេស កាណាដា និងជប៉ុនក្នុងប្រទេសចិនបានកើនឡើង ៦៨០.៣% ១៧៩.៧% និង ៤៧.៧% ដោយឡែកពីគ្នា