វេទិកាប្រព័ន្ធសារព័ត៌មានបណ្តាញអ៊ីនធឺណែតប្រទេសចិនឆ្នាំ២០២៣បានបើកធ្វើនៅក្រុងNanjingប្រទេសចិន

CRI, April 24, 2023
Size:

ថ្ងៃទី២២ខែមេសាឆ្នាំ២០២៣ វេទិកាប្រព័ន្ធសារព័ត៌មានបណ្តាញអ៊ីនធឺណែតប្រទេសចិនឆ្នាំ ២០២៣ បានបើកធ្វើនៅក្រុង Nanjing ខេត្ តJiangsu ប្រទេសចិន។

 វេទិកានេះបានពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅជំុវិញប្រធានបទ«ការកសាងប្រព័ន្ធសារព័ត៌មានចម្រុះបង្កើតនិម្មាបនកម្មថ្មីនៃមតិសារព័ត៌មានសំខាន់ៗ»។វេទិកាប្រព័ន្ធសារព័ត៌មានបណ្តាញអ៊ឺនធឺណែតប្រទេសចិនគឺជាច្រកដ៏សំខាន់មួយសម្រាប់សង្កេតមើលទិសដៅអភិវឌ្ឍន៍របស់ប្រព័ន្ធសារព័ត៌មានបណ្តាញអ៊ីនធឺណែតរបស់ប្រទេសចិន។របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានលើកឡើងយ៉ាងជាក់លាក់ថាត្រូវបង្កើនការកសាងប្រព័ន្ធសារព័ត៌មានចម្រុះបង្កើតនិម្មាបនកម្មថ្មីនៃមតិសារព័ត៌មានសំខាន់ៗ។អ្នកទទួលខុសត្រូវនៃការិយាល័យគណៈកម្មាធិការសន្តិសុខបណ្តាញអ៊ីនធឺណែតនិងព័ត៌មានវិទ្យាមជ្ឈិមចិនបានថ្លែងថាការដែលរៀបចំធ្វើវេទិកានេះគឺក្នុងគោលបំណងដែលអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីសចិនលើកទី២០បូកសរុបដោយគ្រប់ជ្រុងជ្រោយនូវប្រសិទ្ធផលថ្មីនិងការលទ្ធផលថ្មីនៃការអភិវឌ្ឍដោយស៊ីចង្វាក់គ្នារបស់ប្រព័ន្ធសារព័ត៌មានក្នុងយុគសម័យថ្មីព្រមទាំងពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅចំពោះប្រធានបទថ្មីនិងការប្រឈមថ្មីដើម្បីរួមគ្នាគ្រោងផែនការថ្មីនិងទិសដៅថ្មីសម្រាប់ការអភិវឌ្ឍនាពេលអនាគត៕