ពិព័រណ៍ទេសចរណ៍វប្បធម៌ (Wuhan) ចិន បានសម្ពោធបើក លោក Li Shulei ប្រកាសបើកពិព័រណ៍

CRI, April 24, 2023
Size:

           ថ្ងៃទី២២ ខែមេសា ពិព័រណ៍ទេសចរណ៍វប្បធម៌ (Wuhan) ចិន បានសម្ពោធបើកនៅទីក្រុងWuhan ខេត្តHubei   លោក Li Shulei  សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃមជ្ឈិមបក្សចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកព្រមទាំងប្រកាសបើកពិព័រណ៍។

        គួរបញ្ជាក់ថា ពិព័រណ៍លើកនេះធ្វើឡើងក្រោមប្រធានបទ “ប្រទេសចិនស្អាត ជីវភាពល្អបវរ”  សហគ្រាសផ្នែកទេសចរណ៍វប្បធម៌ជាតិនិងអន្តរជាតិចំនួនប្រហែល២០០០ សហគ្រាសបានចូលរួមការតាំងពិព័រណ៍ ស្ថាប័នទេសចរណ៍វប្បធម៌និងអង្គការទេសចរណ៍អន្តរជាតិរបស់ប្រទេសចំនួន ១៥ ដូចជាបារាំង អាល្លឺម៉ង់ កូរ៉េខាងត្បូង ថៃ សហរដ្ឋអាមេរិកជាដើម បានចូលរួមការតាំងពិព័រណ៍។ ពិព័រណ៍លើកនេះបានរៀបចំ “សាលជាតិចិនដ៏ស្រស់ប្រិមប្រិយ ” ដើម្បីតាំងបង្ហាញពីភាពស្អាតអស្ចារ្យរបស់អេកូឡូស៊ីចិននិងវប្បធម៌មនុស្សជាតិចិន។ ចំណែកសាលពិព័រណ៍របស់តំបន់មូលដ្ឋានបានផ្តោតលើការទេសភាពធម្មជាតិដ៏ខុសប្លែកគ្នានិងច្រើនបែបយ៉ាង  ដែលបានបង្ហាញពីប្រវត្តិសាស្ត្រនិងវប្បធម៍ដ៏ស៊ីជម្រៅនិងលទ្ធផលច្នៃប្រឌិតថ្មីផ្នែកវប្បធម៌ ទេសចរណ៍និងបច្ចេកវិទ្យានៃខេត្តHubei  ចំណែកសាលពិព័រណ៍អរិយធម៌ទន្លេធំពិភពលោក សាលតាំងបង្ហាញទេសចរណ៍អន្តរជាតិ និងកន្លែងលក់ដូរទំនិញបានផ្តោតលើការបង្ហាញពីអរិយធម៌ចម្រុះបែបនៃពិភពលោក និងធនធានទេសចរណ៍វប្បធម៌សំខាន់ៗនៃបណ្តាប្រទេស៕