លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននឹងបំពេញទស្សនកិច្ចនៅហ្វីលីពីន

CRI, April 23, 2023
Size:

       តបតាមសេចក្តីអញ្ជើញរបស់លោក  Enrique Manalo  រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន  លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅហ្វីលីពីនចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា។  លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ២១ ខែមេសាថា   ភាគីចិនសង្ឃឹមតាមរយៈដំណើរទស្សនកិច្ចលើកនេះបង្កើនការផ្លាស់ប្តូរ ការជឿទុកចិត្តគ្នា ដោះស្រាយការខ្វែងគំនិត និងបន្ថែមកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយហ្វីលីពីន  ដើម្បីរួមគ្នាអនុវត្តយ៉ាងល្អនូវមតិឯកភាពសំខាន់ៗដែលប្រមុខរដ្ឋប្រទេសទាំងពីរបានសម្រេចក្នុងអំឡុងពេលដែលលោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីនអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែមករាឆ្នាំនេះ  ដើម្បីពួតដៃគ្នាថែរក្សានិន្នាការល្អនិងស្ថិរភាពនៃទំនាក់ទំនងចិន-ហ្វីលីពីន។

       ថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃនោះ  លោក Wang Wenbin  បានផ្តល់ដំណឹងឱ្យដឹងថា   នេះជាលើកទីមួយដែលលោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបំពេញទស្សនកិច្ចនៅហ្វីលីពីន។ ក្នុងអំឡុងពេលទស្សនកិច្ច  លោក Qin Gang នឹងជួបសម្តែងការគួរសមជាមួយមេដឹកនាំនិងឥស្សរជននយោបាយហ្វីលីពីនដូចជាលោកប្រធានាធិបតីMarcos ជាដើម  ហើយនឹងជួបពិភាក្សាជាមួយលោក Manalo  រដ្ឋមន្ត្រីការបរទេសហ្វីលីពីនទៀតផង៕