វេទិកាស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តំបន់មូលដ្ឋានឡានឆាង-មេគង្គ(ខេត្តជឺជាំង)ប្រទេសចិនឆ្នាំ ២០២៣ ប្រារឰជាផ្លូវការ

lmcchina.org, April 23, 2023
Size:

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តំបន់មូលដ្ឋានឡានឆាង-មេគង្គ(ខេត្តជឺជាំង)ប្រទេសចិនឆ្នាំ ២០២៣ បានប្រារឰតាមទម្រង់ផ្ទាល់ និងអនឡាញ ក្រោមប្រធានបទ“រួមគ្នាកសាងសុបិនអំពីជីវភាពធូរធារឡានឆាង-មេគង្គ តភ្ជាប់ផ្លូវនៃកិច្ចសហប្រតិបត្តិការសម្រាប់ការកាត់បន្ថយភាពក្រីក្រ” ដើម្បីចែករំលែកអំពីបទពិសោធន៍នៃការកសាងតំបន់គំរូសម្រាប់ជំរុញការអភិវឌ្ឍន៍ដោយមានគុណភាពខ្ពស់ និងរួមគ្នាឆ្ពោះទៅកាន់ជីវភាពធូរធាររបស់ខេត្តជឺជាំង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តជឺជាំងនិងប្រទេសទន្លេមេគង្គ និងអនុវត្តយ៉ាងសកម្មតាមគំនិតផ្តួចផ្តើមអំពីការអភិវឌ្ឍន៍ជាសាកល។

ក្នុងឱកាសវេទិកានេះ អ្នកតំណាងជាយុវជនដែលមកពីស្រុកអ៊ូយី វិទ្យាស្ថានបច្ចេកទេស និងវិទ្យាសាស្ត្រក្រុងវិនចូវ ភូមិសាងចានធូវក្រុងយូហួន ក្រុមហ៊ុន ជឹងថៃ គ្រុប និងប្រទេសឡាវ បានចែករំលែកបទពិសោធន៍អំពីការបង្កើតមុខជំនួញ វិធីឆ្ពោះទៅរកជីវភាពធូរធារ  ការអភិវឌ្ឍន៍ដោយបៃតង និងការបន្តការសិក្សានៅក្រៅប្រទេសជាដើម។ ជាពិសេស ពិធីចុះហត្ថលេខាលើគម្រោងចំនួន ៣ ដែលមានពាក់ព័ន្ធនឹងការបង្កើតទំនាក់ទំនងសម្ព័ន្ធទីក្រុងមិត្តភាព វិស័យសុខាភិបាល និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បានប្រារឰក្នុងវេទិកានេះ។