សេដ្ឋវិទូនៃការិយាល័យសិក្សាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន-ចិន ជប៉ុននិងកូរ៉េខាងត្បូងសម្គាល់ឃើញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិននៅត្រីមាសទី ១ គឺជាការចាប់ផ្តើមនៃកំណើនឆាប់រហ័ស កំណើនសេដ្ឋកិច្ចរបស់ចិននឹងផ្តល់ផលប្រយោជន៍ដល់អាស៊ាន

CRI, April 21, 2023
Size:

យោងតាមទិន្នន័យដែលប្រកាសដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី ១៨ ខែមេសាឱ្យដឹងថា GDP របស់ប្រទេសចិននៅក្នុងត្រីមាសទី១នៃឆ្នាំ ២០២៣ នេះបានកើនឡើង ៤.បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ 

លោក Fu Chuanyong សេដ្ឋវិទូជាន់ខ្ពស់នៃការិយាល័យសិក្សាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន-ចិន ជប៉ុននិងកូរ៉េខាងត្បូងបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា កំណើនសេដ្ឋកិច្ចរបស់ចិនក្នុងត្រីមាសទី១ គឺជាការចាប់ផ្តើមនៃការងើបឡើងវិញនៃសេដ្ឋកិច្ចចិននិងកំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចចិន ការងើបឡើងវិញនៃសេដ្ឋកិច្ចចិននឹងផ្តល់ប្រយោជន៍ដល់ប្រទេសអាស៊ាន 

លោកបានសម្គាល់ថា ការវិនិយោគរបស់ចិននៅបណ្តាប្រទេសអាស៊ាននឹងកើនឡើងយ៉ាងខ្លាំង ហើយមូលធននឹងហូរទៅកាន់វិស័យផលិតកម្មនិងសេវាកម្មបច្ចេកវិទ្យាខ្ពស់ ។ ភ្ញៀវទេសចរចិនជាច្រើនបានធ្វើដំណើរទៅក្រៅប្រទេស នេះនឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងបង្កើតឱកាសការងារសម្រាប់តំបន់ទាំងមូល