បទសម្ភាសន៍ពិសេសជាមួយលោកAnwarនាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ គំនិតផ្តួចផ្តើមអរិយធម៌សកលត្រួតស៊ីគ្នាជាមួយគំនិត"ម៉ាឡេស៊ីដ៏ត្រចះត្រចង់"

CRI, April 21, 2023
Size:

លោកស្រី Zouyun ពិធីការិនី CMG ដូចលោកបានថ្លែងអម្បាញ់មិញថា ពិភពលោកបច្ចុប្បន្នបាននិងកំពុងឆ្លងកាត់បញ្ហាប្រឈមជាច្រើនដែលពីមុនពុំធ្លាប់មាន ហេតុនេះយើងត្រូវការដំណោះស្រាយដ៏សំខាន់។ យើងត្រូវការដំណោះស្រាយខុសៗគ្នា ក៏ត្រូវការតម្រិះប្រាជ្ញាកាន់តែច្រើនផងដែរ។ អ៊ីចឹងក្នុងបរិបទបែបនេះ តើលោកយល់យ៉ាងម៉េចចំពោះអត្ថន័យនៃការដែលលោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល?

លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ គំនិតផ្តួចផ្តើមទាំងនេះបានបង្ហាញពីគំនិតម្យ៉ាង វាលើសពីវិស័យសន្តិសុខនិងសេដ្ឋកិច្ច ពាក់ព័ន្ធនឹងមនុស្សជាតិទាំងមូល។ ការធ្វើកិច្ចសន្ទនាប្រកបដោយអរិយធម៌ដោយឈរលើមូលដ្ឋាននៃការគោរព នេះវាគឺសំខាន់ណាស់ បណ្តាប្រទេសនានាអាចឆ្លើយតបនឹងបញ្ហាប្រឈមនាពេលអនាគតតាមរយៈស្មារតីបែបនេះ។ បច្ចុប្បន្នមានមេដឹកនាំមជ្ឈដ្ឋាននយោបាយមួយចំនួនផ្តោតលើសម្ភារៈ គិតតែពីបញ្ហានៅចំពោះមុខប៉ុណ្ណោះ។ ចំណែកឯលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគុណតម្លៃ វប្បធម៌និងអរិយធម៌ នេះគឺផ្សារភ្ជាប់គ្នាជាមួយគំនិត"ម៉ាឡេស៊ីដ៏ត្រចះត្រចង់"របស់យើង។ ពីព្រោះប្រទេសម៉ាឡេស៊ីគឺជាប្រទសេពហុជាតិសាសន៍និងពហុសាសនា ឯប្រទេសចិនក៏មានសភាពការណ៍ជាតិដ៏ស្មុគ្រស្មាញផងដែរ ហេតុនេះ មានតែគោរពអ្នកដទៃ យល់ដឹងពីអរិយធម៌ វប្បធម៌និងការរួមចំណែករបស់ពួកគេ ទើបនឹងមានចិត្តយោគយល់។ នេះគឺជាបុគ្គលិកលក្ខណៈដែលមេដឹកនាំមួយចំនួនខ្វះខាត។ គឺដោយសារខ្វះខាតចិត្តយោគយល់ បានជាយើងសន្ទនាដោយឥរិយាបថរឹងទទឹង ប្រកបដោយមនោគមវិជ្ជានិងលំអៀងខាងជាតិសាសន៍។ ខ្ញុំយល់ថាគំនិតរបស់លោក Xi Jinping គឺត្រួតស៊ីគ្នាជាមួយគំនិត"ម៉ាឡេស៊ីដ៏ត្រចះត្រចង់"របស់យើង ហើយលោកក៏យល់ស្របដែរ៕