ជើងរថភ្លើងអន្តរជាតិនៃផ្លូវដែកចិន-ឡាវបានបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការធ្វើទេសចរណ៍ឆ្លងដែន

CRI, April 20, 2023
Size:

ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣តទៅ ជើងរថភ្លើងអន្តរជាតិនៃផ្លូវដែកចិន-ឡាវបានដាក់ឱ្យដំណើរការជាផ្លូវការ ការជិះរថភ្លើងទៅវិញទៅមករវាងប្រទេសចិននិងឡាវបានក្លាយទៅជាជម្រើសថ្មីសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២។តាមទិន្នន័យនៃក្រុមហ៊ុនផ្លូវដែកឡាវ-ចិនបានឱ្យដឹងថា នៅដំណាក់កាលដំបូងនៃការដំណើរការជើងរថភ្លើងអន្តរជាតិ ក្នុងទូរថភ្លើងមានកៅអីសរុបចំនួន២៥២កៅអី សំបុត្របានលក់ចេញគិតជាមធ្យមក្នុងមួយថ្ងៃជាង២០០សន្លឹកក្នុងមួយរថភ្លើង។

អ្នកទេសចរជាក្រុមមនុស្សសំខាន់ដែលទទួលសេវាពីជើងរថភ្លើងអន្តរជាតិនៃផ្លូវដែកចិន-ឡាវ។ខ្សែរថភ្លើងនេះមានចំណតចំនួន៨ទីតាំងនៅក្នុងប្រទេសឡាវនិងខេត្តយូណានប្រទេសចិន ដែលភាគច្រើនគឺទីក្រុងទេសចរណ៍ ដូចជាក្រុងVang vieng ក្រុងLuang Prabangនៅប្រទេសឡាវ និងក្រុងKunming ក្រុងXishuangbannanនៅខេត្តយូណានប្រទេសចិនជាដើម៕