ពិព័រណ៍ទំនិញនាំចេញនាំចូលចិនដែលជាពិព័រណ៍មានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រចិន៖ពាណិជ្ជករច្រើនកុះករប្រមូលផ្តុំគ្នានៅចិនដែលបានតភ្ជាប់គ្រប់ប្រទេស លើពិភពលោក

CRI, April 20, 2023
Size:

ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី១៣៣បានសម្ពោធបើកនៅក្រុងក្វាំងចូវប្រទេសចិននាថ្ងៃទី១៥ខែមេសាឆ្នាំ២០២៣។ពិព័រណ៍លើកនេះជាពិព័រណ៍លើកទីមួយដែលរៀបចំមិនមែនតាមអូហ្វឡាញបន្ទាប់ពីការផ្ទុះរាលដាលជំងឺកូវីដ១៩រៀងមកដែលទំហំតាំងបង្ហាញសរុបបានកើនឡើងដល់១៥០ម៉ឺនម៉ែត្រការ៉េចំនួននៃសហគ្រាសចូលរួមតាំងបង្ហាញកើនឡើងពី២ម៉ឺន២ពាន់សហគ្រាសដល់៣ម៉ឺន៥ពាន់សហគ្រាសដែលបានបន្ថែមសហគ្រាសថ្មីចំនួនជាង៩ពាន់សហគ្រាស។ក្រៅពីនេះចំនួនសហគ្រាសជិត៤ម៉ឺនសហគ្រាសបានចូលរួមពិព័រណ៍តាមអនឡាញដែលមានការតាំងបង្ហាញទំនិញជាង៣លានមុខនិងមានពាណិជ្ជកររាប់សែននាក់មកពីប្រទេសនិងតំបន់ចំនួនជាង២២០បានចុះឈ្មោះចូលរួមពិព័រណ៍លើកនេះ។

 សូមបញ្ជាក់ថាក្នុងនាមជាបទដ្ឋានមួយសម្រាប់វាយតម្លៃពីពាណិជ្ជកម្មនាំចេញនាំចូលចិនពិព័រណ៍ទំនិញនាំចេញនាំចូលចិនបានត្រូវដាក់ងារថាជាពិព័រណ៍លេខ១របស់ប្រទេសចិនដែលមានប្រវត្តិសាស្ត្រយូរជាងគេមានទ្រង់ទ្រាយធំជាងគេមានប្រភេទទំនិញច្រើនជាងគេមានពាណិជ្ជករចូលរួមច្រើនជាងគេនិងទទួលបានប្រសិទ្ធផលលក់ដូរល្អបំផុត៕