ទីផ្សាររបស់ប្រទេសចិនជាទីផ្សារដែលអាចចែករំលែកបានរបស់ពិភពលោក

CRI, April 18, 2023
Size:

ខ្ញុំចូលចិត្តប្រទេសចិន កន្លែងនេះមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំណាស់  ”ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទីបីដែលបើកធ្វើពីថ្ងៃទី១០ដល់ថ្ងៃទី១៥ខែមេសា អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនគ្រឿងសំអាងដ៏ល្បីឈ្មោះមួយរបស់អ៊ីតាលីបានប្រាប់អ្នកសារព័ត៌មានដូចពោលខាងលើ  ពាណិជ្ជករបរទេសដែលមានសុទិដ្ឋិនិយមចំពោះប្រទេសចិនដូចលោកអ៊ីចឹងគឺមានច្រើនណាស់  ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះជាពិព័រណ៍អន្តរជាតិដ៏ធំនិងសំខាន់លើកទីមួយដែលបើកធ្វើបន្ទាប់ពីចិនឈានចូលដំណាក់កាលប្រកបដោយភាពនឹងនរនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដែលបានទាក់ទាញទំនិញប្រើប្រាស់ល្អៗជាង៤ពាន់នៃប្រទេសនិងតំបន់ជាង៦០លើទូទាំងពិភពលោកមកដាក់តាំងបង្ហាញ ហើយម៉ាកដ៏ល្បីឈ្មោះលើផ្ទៃអន្តរជាតិនៃមុខរបរជាច្រើនគឺចូលរួមពិព័រណ៍ជាលើកដំបូង  ក្នុងរយៈពេល៦ថ្ងៃ ទំនិញថ្មីនិងទំនិញល្អៗជាច្រើនបានបង្ហាញមុខជាបន្តបន្ទាប់ អ្នកទស្សនានិងពាណិជ្ជករបញ្ជាទិញដែលមានចំនួនច្រើនរាប់មិនអស់បានទៅទិញទំនិញគ្រប់បែបយ៉ាងនៅស្តង់តាំងពិព័រណ៍នានា 

បច្ចុប្បន្ននេះ ប្រទេសចិនជាទីផ្សារប្រើប្រាស់ទំនិញធំទីពីរនិងជាទីផ្សារលក់រាយតាមបណ្តាញអ៊ីធើណេតធំទីមួយលើទូទាំងពិភពលោក សមាមាត្រនៃចំណាយខាងការប្រើប្រាស់ចុងក្រោយក្នុងផលិតផលក្នុងស្រុកសរុបបានរក្សាចំនួនលើសពី៥០ភាគរយក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា  ទីផ្សារប្រើប្រាស់របស់ចិននៅត្រីមាសទីមួយឆ្នាំនេះបានស្តារឡើងវិញជាលំដាប់ សន្ទស្សន៍អំពីភាពរុងរឿងនៃមុខរបរលក់រាយនៅខែមីនាគឺឡើងដល់៥០,៦ភាគរយ ដែលបានកើនឡើង០,៣ភាគរយបើប្រៀបធៀបនឹងខែកុម្ភៈ  ប្រការនេះបានផ្តល់ឱកាសកាន់តែច្រើនដល់សហគ្រាសប្រទេសនានាចូលក្នុងទីផ្សារធំៗរបស់ចិន 

ប៉ុន្មានឆ្នាំកន្លងទៅនេះ និន្នាការលើកកម្ពស់លំដាប់ថ្នាក់នៃការប្រើប្រាស់របស់ចិនគឺច្បាស់លាស់ណាស់ “ការប្រើប្រាស់និងច្នៃប្រឌិតថ្មីក៏ក្លាយជាពាក្យគន្លឹះមួយនៃពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះផងដែរ  របាយការណ៍ស្តីពីសន្ទស្សន៍ច្នៃប្រឌិតថ្មីសកលឆ្នាំ២០២២ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានបង្ហាញថា ចិនបានជាប់ចំណាត់ថ្នាក់ទី១១ ដែលបានកើនឡើងដោយនឹងនរក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា  ប្រការនេះបាននាំមកនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មីដល់សហគ្រាសបរទេស 

បើនិយាយចំពោះសហគ្រាសបរទេសជាច្រើន ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះមិនត្រឹមតែជាវេទិកាសម្រាប់ដាក់តាំងបង្ហាញផលិតផលប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសបង្កើតអនាគតមួយផងដែរ  ចាប់តាំងពីបានរៀបចំធ្វើពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទីមួយនៅឆ្នាំ២០២១មក សហគ្រាសផលិតទំនិញប្រើប្រាស់អន្តរជាតិកាន់តែច្រើនឡើងៗបានប្រកបអាជីវកម្មនៅខេត្ត Hainan  ក្នុងក្រសែភ្នែករបស់សហគ្រាសទាំងនេះ បរិយាកាសប្រកបអាជីវកម្មប្រកបដោយគុណភាពល្អប្រសើរដែលមានភាពបើកទូលាយនិងបរិយាប័ន្នរបស់ចិន វិធានការបើកទូលាយគ្រប់ផ្នែកដែលលើកឡើងដោយកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ជាពិសេស លក្ខណៈពិសេសអំពីការបើកទូលាយនៃកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan សុទ្ធតែបានផ្តល់ឱកាសសម្រាប់ឱ្យសហគ្រាសទាំងនោះផ្តោតសំខាន់ទៅលើប្រទេសចិននិងសម្លឹងមើលទៅកាន់ទូទាំងពិភពលោក 

ឆ្នាំនេះ ចិននិងបន្តជំរុញការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ វិធានការមួយចំនួននឹងផ្តល់លំហអភិវឌ្ឍន៍កាន់តែធំនិងបរិយាកាសអភិវឌ្ឍន៍កាន់តែទុកចិត្តបានដល់ពាណិជ្ជករបរទេស  ចិនសម្រេចបាននូវពាក្យសន្យារបស់ខ្លួនតាមរយៈការអនុវត្តជាក់ស្តែងឥតឈប់ឈរ ពោលគឺធ្វើឱ្យទីផ្សាររបស់ប្រទេសចិនក្លាយជាទីផ្សាររបស់ពិភពលោកនិងទីផ្សារដែលអាចចែករំលែកបាន  ក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជា ភាពប្រាកដប្រជារបស់ចិនជាសសរទ្រទ្រង់ក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក