សន្ទស្សន៍សេដ្ឋកិច្ចនាំមុខជាច្រើនមានសភាពល្អប្រសើរនិងវិជ្ជមាន សេដ្ឋកិច្ចប្រទេសចិនកើនឡើងវិញជាបន្តបន្ទាប់

CRI, April 18, 2023
Size:

ពេលថ្មីៗកន្លងទៅនេះ សន្ទស្សន៍សេដ្ឋកិច្ចនាំមុខជាច្រើនដែលត្រូវប្រកាសជាបន្តបន្ទាប់បានបង្ហាញថា ដំណើរការសេដ្ឋកិច្ចជាទូទៅបានលេចចេញនិន្នាការអភិវឌ្ឍន៍កើនឡើងវិញដោយនឹងនរថែមមួយកម្រិតទៀត 

យោងតាមទិន្នន័យថ្មីបំផុតនៃរដ្ឋបាលជាតិថាមពលចិនឱ្យដឹងថា នៅត្រីមាសទីមួយ បរិមាណប្រើប្រាស់អគ្គិសនីក្នុងសង្គមទាំងមូលបានកើនឡើង៣,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ  នៅខែមីនា បរិមាណប្រើប្រាស់អគ្គិសនីក្នុងសង្គមទាំងមូលបានកើនឡើង៥,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ល្បឿនកើនឡើងខ្ពស់ជាងខែមករានិងកុម្ភៈយ៉ាងច្បាស់លាស់ ជាពិសេសគឺល្បឿនកំណើននៃបរិមាណប្រើប្រាស់អគ្គិសនីលើវិស័យផលិតកម្មបានលើកកម្ពស់យ៉ាងលេចធ្លោជាងខែមករានិងខែកុម្ភៈ ប្រការនេះបានបង្ហាញថា និន្នាការកើនឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិនកាន់តែច្បាស់លាស់ 

ចំណែកមួយផ្នែកទៀតក្នុងការអូសទាញតម្រូវការក្នុងស្រុក ការប្រើប្រាស់ក៏ទទួលបានសមិទ្ធផលល្អប្រសើរដែរ  ចាប់តាំងពីចូលឆ្នាំនេះមក រង្វង់ពាណិជ្ជកម្មអហ្វឡាញបន្តលក់ដាច់ណាស់ ហើយការប្រើប្រាស់ខាងទេសចរណ៍មានភាពសន្ទុះខ្លាំងក្លា  តាមទិន្នន័យនៃវេទិកាចេញដំណើរនិងទេសចរណ៍ជាច្រើនបង្ហាញឱ្យឃើញថា គិតមកទល់ខែមីនា ចំនួនកក់សំបុត្រយន្តហោះនិងសណ្ឋាគារក្នុងស្រុកចិនសុទ្ធតែលើសពីកម្រិតនៃរយៈពេលដូចគ្នានៅឆ្នាំ២០១៩