ពិធីបើកការប្រកួតការឌីហ្សាញអន្តរជាតិឡានឆាង-មេគង្គឆ្នាំ ២០២៣ ប្រារឰនៅក្រុងឆុងឈីង

lmcchina.org, April 17, 2023
Size:

នៅថ្ងៃទី ៧ ខែមេសា កម្មវិធី“សប្តាហ៍ឡានឆាង-មេគង្គ”ក្រុងឆុងឈីង និងពិធីបើកការប្រកួតការឌីហ្សាញអន្តរជាតិឡានឆាង-មេគង្គឆ្នាំ ២០២៣ បានប្រារឰនៅខណ្ឌពីសាននៃក្រុងឆុងឈីង។ ឯកឧត្តម Arthayudh Srisamoot ឯកអគ្គរាជទូតប្រទេសថៃប្រចាំនៅប្រទេសចិន លោកជំទាវ NHEK SOPARAMA អគ្គទីប្រឹក្សាស្ថានទូតប្រទេសកម្ពុជាប្រចាំនៅប្រទេសចិន មន្ត្រីការទូតប្រទេសទន្លេមេគង្គប្រចាំនៅប្រទេសចិន និងថ្នាក់ដឹកនាំក្រុងឆុងឈីង និងខណ្ឌពីសាន បានអញ្ជើញចូលរួមក្នុងពិធីនេះ។ ឯកឧត្តមទីប្រឹក្សា ជួ វិនសៀង ដែលមកពីនាយកដ្ឋានកិច្ចការអាស៊ីក្រសួងការបរទេសចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

ឆ្នាំនេះ គណៈកម្មការរៀបចំការប្រកួតនេះបានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយរដ្ឋបាលក្រុងឆុងឈីង ដើម្បីរៀបចំការប្រកួតក្រោមប្រធានបទ“តភ្ជាប់គ្នា ទំនាក់ទំនងគ្នា និងផ្លោះរំលង” ដោយបានរៀបចំការប្រកួតដែលមានប្រធាបទអំពីក្រុងឆុងឈីង ដើម្បីជ្រើសរើសស្នាដៃកាន់តែច្រើនដែលមានពាក់ព័ន្ធនឹងធាតុផ្សំពិសេសរបស់ក្រុងឆុងឈីង និងឆ្លុះបញ្ចាំងពីតួនាទីរបស់ឆុងឈីងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។ ទន្ទឹមនឹងនេះដែរ គណៈកម្មការរៀបចំការប្រកួតនឹងជ្រើសរើសស្នាដៃដែលមានពាក់ព័ន្ធនឹងការស្តារតំបន់ជនបទឡើងវិញ និងការអភិវឌ្ឍវិស័យសិល្បៈ ដើម្បីចែករំលែកជាមួយប្រទេសទន្លេមេគង្គអំពីបទពិសោធន៍ចិន គម្រោងចិន និងប្រាជ្ញាចិន ហើយជំរុញការផ្លាស់ប្តូរលើវិស័យវប្បធម៌ឱ្យរីកចម្រើនកាន់តែស៊ីជម្រៅ និងទទួលបានសមិទ្ធផលជាក់ស្តែងកាន់តែច្រើន។