កម្មវិធីបណ្តុះបណ្តាលអ្នកដឹនាំវ័យក្មេង និងអ្នកបង្កើតមុខជំនួញប្រទេសទន្លេឡានឆាង-មេគង្គជំរុញការបញ្ចេញសក្តានុពលសម្រាប់ការបង្កើតមុខជំនួញរបស់យុវជន

lmcchina.org, April 17, 2023
Size:

ពេលថ្មីៗនេះ កម្មវិធីបណ្តុះបណ្តាលអ្នកដឹនាំវ័យក្មេង និងអ្នកបង្កើតមុខជំនួញប្រទេសទន្លេឡានឆាង-មេគង្គ ដែលដាក់ពាក្យស្នើសុំដោយសមាគមផ្លាស់ប្តូរអន្តរជាតិក្រុងប៉េកាំងនោះ បានទទួលការអនុញ្ញាតជាផ្លូវការ។ ប្រទេសចិន ថៃ និងវៀតណាមបានសហការគ្នាចូលរួមការស្នើសុំគម្រោងនេះ ហើយបានទទួលការគាំទ្រពីមូលនិធិពិសេសអំពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។

គម្រោងនេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព និងជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងព្រំដែន និងជំរុញកិច្ចកាត់បន្ថយភាពក្រីក្រ ព្រមទាំងផ្តោតសំខាន់ទៅលើការច្នៃប្រឌិត និងការបង្កើតមុខជំនួញរបស់យុវជន ដើម្បីចាក់បញ្ចូលនូវកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍បែបនវានុវត្តន៍ក្រោយជំងឺកូវីដ ១៩ និងបង្កើតឡើងនូវសហគមន៍វាសនារួមដែលមានសុខសន្តិភាព និងវិបុលភាពក្នុងតំបន់ទន្លេឡានឆាង-មេគង្គ តាមរយៈការបញ្ចេញសក្តានុពលរបស់យុវជនប្រទេសទន្លេឡានឆាង-មេគង្គ។

កម្មវិធីបណ្តុះបណ្តាលអ្នកដឹនាំវ័យក្មេង និងអ្នកបង្កើតមុខជំនួញប្រទេសទន្លេឡានឆាង-មេគង្គនេះនឹងដំណើរការរយៈពេល ២ ឆ្នាំ ដែលផ្តួចផ្តើមនៅខែកក្កដា ឆ្នាំ ២០២១ ដោយសមាគមផ្លាស់ប្តូរអន្តរជាតិក្រុងប៉េកាំង(BIEA) អង្គការ NSTDA ប្រទេសថៃ និងបន្ទប់ពិសោធន៍ InnoLab Asia ប្រទេសវៀតណាម ហើយមានការចូលរួមពីគ្រប់ប្រទេសតាមបណ្តោយប្រទេសទន្លេឡានឆាង-មេគង្គ។ សកម្មភាពសំខាន់ចំនួន ៣ នឹងត្រូវរៀបចំឡើងនៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ គឺ កម្មវិធីបោះជំរំអំពីការបង្កើតមុខជំនួញយុវជនឡានឆាង-មេគង្គ វេទិកាអ្នកវិទ្យាសាស្ត្រវ័យក្មេងឡានឆាង-មេគង្គ និងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អ្នកដឹកននាំឆ្នើមវ័យក្មេងប្រទេសទន្លេឡានឆាង-មេគង្គ។