China-Asean Chamber of Agricultural Commerce រៀបចំកម្មវិធីអបអរសាទរ“សប្តាហ៍ ឡានឆាង-មេគង្គ”

lmcchina.org, April 10, 2023
Size:

ក្នុងឱកាសខួបលើកទី ៧ នៃការបង្កើតកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ China-Asean Chamber of Agricultural Commerce បានរៀបចំកម្មវិធីអបអរសាទរ“សប្តាហ៍ ឡានឆាង-មេគង្គ”ប្រចាំឆ្នាំ ២០២៣ ក្រោមប្រធានបទ“រួមគ្នាអបអរសប្តាហ៍ឡានឆាង-មេគង្គ ផ្សព្វផ្សាយពីមនោសញ្ចេតនាឡានឆាង-មេគង្គ” ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលជាផ្លែផ្កាក្នុងវិស័យកសិកម្មនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ការចូលរួមរបស់ All China Federation of Supply and Marketing Cooperatives និង China-Asean Chamber of Agricultural Commerce ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ព្រមទាំងឥទ្ធិពលវិជ្ជមាន និងសក្តានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គឱ្យរីកចម្រើនកាន់តែស៊ីជម្រៅថែមទៀត។

សកម្មភាពជាក់ស្តែងនៃកម្មវិធីអបអរសាទរនេះរួមមាន ចុះផ្សាយនូវអត្ថបទតាមវេទិកាព័ត៌មានចម្រុះអំពីបច្ចេកទេសសេដ្ឋកិច្ច និងពាណិជ្ជកម្មលើវិស័យកសិកម្ម ឡានឆាង-មេគង្គ គេហទំព័រកសិកម្មចិន-អាស៊ាន និងគណនី WECHAT របស់  China-Asean Chamber of Agricultural Commerce ធ្វើវីដេអូខ្លី និងបោះពុម្ពផ្សាយទស្សនាវដ្តីលេខពិសេស“សប្តាហ៍ ឡានឆាង-មេគង្គ”ជាដើម។

នៅឆ្នាំ ២០២៣ China-Asean Chamber of Agricultural Commerce នឹងបន្តអនុវត្តឱ្យបានល្អប្រសើរនូវគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រៀបចំឱ្យបានល្អប្រសើរនូវកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម ឡានឆាង-មេគង្គ ២០២៣ ជំរុញការអភិវឌ្ឍវេទិកាព័ត៌មានចម្រុះអំពីបច្ចេកទេសសេដ្ឋកិច្ច និងពាណិជ្ជកម្មលើវិស័យកសិកម្ម ឡានឆាង-មេគង្គ និងសកម្មភាពសំខាន់ជាច្រើនទៀត ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ សហករណ៍ សភាពាណិជ្ជកម្ម និងក្រុមហ៊ុននៃប្រទេសចិន និងអាស៊ានបង្កើនទំនាក់ទំនង ដើម្បីរួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសចិន និងអាស៊ាន។