របាយការណ៍ដំបូងស្តីពីការបូកសរុបការអនុវត្តគំនិតផ្តួចផ្តើមស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិក្នុងរយៈពេល១០ឆ្នាំបានចេញផ្សាយ

CRI, April 7, 2023
Size:

នៅឆ្នាំ ២០២៣ ជាខួបទី ១០ ឆ្នាំនៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិដែលលោកXi Jinping មេដឹកនាំកំពូលនៃប្រទេសចិនបានលើកឡើងចំពោះសហគមន៍អន្តរជាតិ ។ នៅថ្ងៃទី  ខែមេសា វិទ្យាស្ថានសិក្សាស្រាវជ្រាវហិរញ្ញវត្ថុChongyang នៃសាកលវិទ្យាល័យ Renmin នៃប្រទេសចិនបានចេញផ្សាយរបាយការណ៍ពិសេសមួយស្តីពី "ខួប ១០ ឆ្នាំនៃគំនិតផ្តួចផ្តើមស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ៖ គំនិតកាន់តែស៊ីជម្រៅ ការអនុវត្ត ការវិវត្តនិងទស្សនវិស័យអនាគត" ។ នេះគឺជារបាយការណ៍សិក្សាស្រាវជ្រាវដំបូងស្តីពីការអនុវត្តនិងវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិក្នុងរយៈពេល១០ឆ្នាំកន្លងមកដែលធ្វើឡើងដោយធនាគារគំនិតជាតិនិងអន្តរជាតិ 

របាយការណ៍នេះបានច្រានចោលការលើកឡើងខុសឆ្គងរបស់អ្នកនយោបាយ ធនាគារគំនិតនិងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់អឺរ៉ុបនិងអាមេរិកដែលបានយល់ច្រឡំ មួលបង្កាច់និងលាបពណ៌ចំពោះគំនិតផ្តួចផ្តើមស្តីពី “សហគមន៍រួមវាសនារបស់មនុស្សជាតិ”  ដោយបានសម្គាល់ថា គំនិតផ្តួចផ្តើមស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ជាគំរូភាពថ្មីនៃការរួមរស់រវាងអរិយធម៌ខុសៗគ្នាលើពិភពលោក គំនិតថ្មីនៃអភិបាលកិច្ចសកល ទស្សនៈថ្មីនៃការប្រាស្រ័យទាក់ទងលើផ្ទៃអន្តរជាតិ ផែនការថ្មីសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាការរួមចំណែកថ្មីនៃតម្រិះប្រាជ្ញាចិន។