លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម

CRI, April 6, 2023
Size:

          កាលពីថ្ងៃទី  ខែមេសា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Phạm  Minh  Chính នាយករដ្ឋមន្ត្រីវៀតណាម 

   លោក Li Qiang បានបញ្ជាក់ថា ប្រទេសចិននិងវៀតណាម ជាសហគមន៍រួមវាសនាដែលមានអត្ថន័យជាយុទ្ធសាស្ត្រ ហើយភាពជាអ្នកជិតខាងប្រកបដោយសុខដុមរមនាគឺជាស្ថានភាពទូទៅយ៉ាងពិតប្រាកដនិងជាផលប្រយោជន៍ដ៏សំខាន់របស់ប្រទេសទាំងពីរ។ ភាគីទាំងពីរគួរតែជំរុញការតភ្ជាប់រវាង "ខ្សែក្រវាត់ និងផ្លូវ" និង " របៀងពីរ និងរង្វង់មួយ" ប្រកបដោយគុណភាពខ្ពស់ បន្តធ្វើជាអ្នកអនុវត្តយ៉ាងសកម្មក្នុងការបង្កើនស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រកាន់ខ្ជាប់នូវការគ្រប់គ្រងការខ្វែងគំនិតគ្នាតាមរយៈការពិគ្រោះពិភាក្សាគ្នា ក្នុងន័យរួមគ្នាកសាងបរិយាកាសខាងក្រៅដែលមានអំណោយផលដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក  Phạm Minh Chính បានថ្លែងថា ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសវៀតណាមនិងចិន គឺជាទិសដៅអាទិភាពនៃគោលនយោបាយការបរទេសរបស់វៀតណាម។ វៀតណាមមានឆន្ទៈរួមសហការជាមួយចិនក្នុងការពង្រឹងការប្រាស្រ័យទាក់ទងផ្នែកនយោបាយ និងការកសាងទំនុកចិត្តចំពោះគ្នាជាយុទ្ធសាស្ត្រ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ពង្រឹងមិត្តភាពតាមគ្រប់ស្រទាប់ជាន់ថ្នាក់ ដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ក៏ដូចជាបង្កើនការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការលើវិស័យពហុភាគី ក្នុងន័យជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយ