លោក Wang Yi ជួបសន្ទនាជាមួយលោកស្រីGloria Macapagal Arroyoអតីតប្រធានាធិបតីហ្វីលីពីន

CRI, April 6, 2023
Size:

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមចិនបានជួបសន្ទនាជាមួយលោកស្រីGloria Macapagal Arroyo អតីតប្រធានាធិបតី និងជាអនុប្រធានជាន់ខ្ពស់នៃសភាតំណាងរាស្រ្តហ្វីលីពីននៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៣ខែមេសា។

លោក Wang Yi បានថ្លែងថា នៅខែមករាឆ្នាំនេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាជាមួយលោកប្រធានាធិបតី Marcos ហើយប្រមុខរដ្ឋទាំងពីរបានធ្វើការណែនាំជាយុទ្ធសាស្ត្រសំខាន់ៗលើការអភិវឌ្ឍទំនាក់ទំនងចិន-ហ្វីលីពីន។

ភាគីទាំងពីរគួរតែអនុវត្តតាមគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋទាំងពីរ ដោយប្រកាន់ខ្ជាប់ការដោះស្រាយការខ្វែងគំនិតឱ្យបានសមរម្យតាមរយៈការទាក់ទងគ្នានិងសន្ទនាគ្នា និងមិនអនុញ្ញាតឱ្យបញ្ហាដែនសមុទ្រមករារាំងដល់ការអភិវឌ្ឍរួមនៃទំនាក់ទំនងទ្វេភាគី ហើយក៏មិនអនុញ្ញាតឱ្យភាគីទីបីមកបំផ្លាញទំនាក់ទំនងមិត្តភាពរវាងចិន និងហ្វីលីពីន ក៏ដូចជាមិនអនុញ្ញាតឱ្យគំនិតសង្រ្គាមត្រជាក់រស់ឡើងវិញ ដែលបំផ្លាញដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់នោះឡើយ។

ជាការឆ្លើយតប លោកស្រីGloria Macapagal Arroyo បានថ្លែងថា ហ្វីលីពីនពោរពេញដោយការរំពឹងទុកចំពោះការធ្វើទំនើបភាវូបនីយកម្មតាមបែបផែនចិន ហើយការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ គឺជាវិធីសាស្រ្តដ៏ត្រឹមត្រូវ ។ ខ្ញុំមានឆន្ទៈក្នុងការបន្តធ្វើការខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយភាពរឹងមាំនូវទំនាក់ទំនងហ្វីលីពីន-ចិន។