លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយលោក Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

CRI, April 3, 2023
Size:

      រសៀលថ្ងៃទី១ ខែមេសា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោក Anwar bin Ibrahimនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានប្រជាជនក្រុងប៉េកាំង។

     ថ្លែងក្នុងកិច្ចចំនួប លោក Li Qiang បានលើកឡើងថា ប្រទេសចិនរីករាយរួមជាម៉ាឡេស៊ីនិងប្រទេសអាស៊ានផ្សេងទៀតក្នុងការជំរុញយ៉ាងសកម្មនូវការចរចាទម្រង់៣.០ស្តីពីតំបន់ពាណិជ្ជកម្មសេរី រួមគ្នាអនុវត្តឱ្យបានល្អនូវ«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ដើម្បីជំរុញឥតឈប់ឈរនូវកិច្ចកសាងសហគមន៍រួមវាសនាសេដ្ឋកិច្ចអាស៊ីបូព៌ា។ ប្រទេសចិននឹងបន្តគាំទ្រមជ្ឈភាពអាស៊ាន រួមជាមួយបណ្តាប្រទេសអាស៊ានគាំពារយ៉ាងមុតមាំនូវទិសដៅដ៏ត្រឹមត្រូវនៃកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពជិតស្និទ្ធថែមទៀត។

      ជាការឆ្លើយតប លោក Anwar បានថ្លែងថា គ្រប់មជ្ឈដ្ឋានក្នុងប្រទេសម៉ាឡេស៊ីសុទ្ធតែខិតខំប្រឹងប្រែងដើម្បីបង្កើនមេត្រីភាពជាមួយប្រទេសចិន រដ្ឋាភិបាលម៉ាឡេស៊ីបានចាត់ទុកការអភិវឌ្ឍទំនាក់ទំនងរវាងម៉ាឡេស៊ីនិងចិនជាទិសដៅអាទិភាព។ ម៉ាឡេស៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ សម្គាល់ថាបញ្ហាពាក់ព័ន្ធតំបន់ស៊ីជាំងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ម៉ាឡេស៊ីរីករាយរួមជាមួយភាគីចិនធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ"ខ្សែក្រវាត់និងផ្លូវ" ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជំរុញទំនាក់ទំនងរវាងម៉ាឡេស៊ីចិនឱ្យអភិវឌ្ឍថែមមួយកម្រិតទៀត៕