កិច្ចប្រជុំប្រចាំឆ្នាំ ២០២៣នៃវេទិកា Bo’ao សម្រាប់អាស៊ីបានបិទសម័យប្រជុំ

CRI, April 3, 2023
Size:

     រសៀលថ្ងៃទី ៣១ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៣នៃវេទិកា Bo’ao សម្រាប់អាស៊ីដែលដំណើរការ  ថ្ងៃបានបិទសម័យប្រជុំនៅតំបន់ Bo’ao ខេត្ត Hainan ភ្ញៀវកិតិយាសប្រមាណ ២០០០ រូបដែលមកពីប្រទេសនិងតំបន់ជាង ៥០ បានចូលរួមកិច្ចប្រជុំដើម្បីវិភាគអំពីស្ថានការណ៍អាស៊ីនិងពិភពលោក ប្រមូលផ្តុំគំនិតឯកភាពស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ។

      លោក Li Baodong អគ្គលេខាធិការនៃវេទិកា Bo’ao សម្រាប់អាស៊ីបានលើកឡើងក្នុងសន្និសីទកាសែតបិទសម័យប្រជុំនៃកិច្ចប្រជុំប្រចាំឆ្នាំថា កិច្ចប្រជុំប្រចាំឆ្នាំលើកនេះទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងវិជ្ជមាន ដែលបានវិភាគពីចំណុចគន្លឹះនៃបញ្ហាសំខាន់ៗដែលពិភពលោកបាននិងកំពុងប្រឈម បង្កើនគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិក្នុងការរួមសាមគ្គីធ្វើកិច្ចសហប្រតិបត្តិការ ព្រមទាំងបានលើកឡើងនូវគំនិតផ្តួចផ្តើមនិងសំណើសម្រាប់ជំរុញការស្តារសេដ្ឋកិច្ចសកលឡើងវិញនិងការអភិវឌ្ឍជាចីរភាព។

      បណ្តាភាគីបានសម្គាល់ឃើញថា មិនអាចខ្ជះខ្ជាយពេលវេលាលើបដិបក្ខខាងភូមិសាស្រ្តនយោបាយ មនោគមវិជ្ជានិងការធ្វើឱ្យភូមិសាស្ត្រសេដ្ឋកិច្ចអភិវឌ្ឍដោយបែកបាក់ទេ តែត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ រួមគ្នាទទួលបញ្ហាប្រឈមរយៈពេលយូរ ,សម្រេចបាននូវស្ថិរភាពនិងវិបុលភាពយ៉ាងពិតប្រាកដ ត្រូវគាំពារពាណិជ្ជកម្មសេរីនិងយុត្តិធម៌ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាប័ន្ន ស្តារពហុភាគីនិយមឡើងវិញ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការតាមតំបន់។ ប្រទេសអាស៊ីនានាត្រូវបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងគ្នា ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទំនាក់ទំនងមេត្រីភាពរវាងចិនិងប្រទេសអាស៊ីផ្សេងទៀត ជាមួយគ្នានេះដែរ ត្រួសត្រាយកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្រៅតំបន់៕