ពិភពលោកយកចិត្តទុកដាក់លើវេទិការBoao សម្រាប់អាស៊ី

CRI, March 31, 2023
Size:

          ប្រធានបទនៃកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ នៃវេទិការBoao សម្រាប់អាស៊ី  គឺ “ពិភពលោកដែលគ្មានភាពប្រាកដប្រជា៖ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងការប្រឈម បើកទូលាយនិងបរិយាប័ន្នដើម្បីជំរុញការអភិវឌ្ឍ”    ដែលបានបង្ហាញពីសំឡេងរួមចេញពីដួងចិត្តរបស់សហគមន៍អន្តរជាតិ ដែលចង់បានសន្តិភាព ស្វែងរកកិច្ចសហប្រតិបត្តិការ និងរួមគ្នាជំរុញការអភិវឌ្ឍ។ ខ្លឹមសារមានដូចជាឥទ្ធិពលសេដ្ឋកិច្ចចិនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក  បទអត្ថធិប្បាយស្តីពីគំនិតផ្តួចផ្តើមសន្តិសុខជាសកលរបស់ប្រទេសចិនជាដើម បានត្រូវវាគ្មិនអន្តរជាតិជាច្រើនកោតសរសើរនិងយកចិត្តទុកដាក់យ៉ាងខ្លាំង 

       លោក  សាស្ត្រាចារ្យវិទ្យាស្ថានពាណិជ្ជកម្មBIប្រទេសន័រវេស  បានថ្លែងថា     ប៉ុន្មានឆ្នាំកន្លងមក ប្រទេសចិនកាន់តែយកចិត្តទុកដាក់លើការអភិវឌ្ឍបៃតងនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”   ឧទាហរណ៍បានជួយហ្វីលីពីននិងថៃក្នុងវិស័យថាមពលបៃតង  បានជួយទ្វីបអាហ្វ្រិកកសាងរទេះភ្លើងក្រោមដីជាដើម។   ប្រទេសចិនមិនគ្រាន់តែផ្តោតសំខាន់លើការអភិវឌ្ឍរបស់ខ្លួនតែប៉ុណ្ណោះទេ ថែមទាំងបានខិតខំជួយប្រទេសដទៃលើលោកក្នុងការអភិវឌ្ឍផង ដែលនេះជារឿងលើកទឹកចិត្តដល់អ្នកផងទាំងពួង។

     កាលពីខែកុម្ភៈឆ្នាំ២០២៣ ប្រទេសចិនបានប្រកាស«ឯកសារគំនិតនៃគំនិតផ្តួចផ្តើមសន្តិសុខជាសកល» លោកប្រធានមូលនិធិស្វីស-សាធារណៈរដ្ឋអាហ្វ្រិកកណ្តាលបានលើកឡើងថា  នេះជាគំនិតផ្តួចផ្តើមសំខាន់ខ្លាំងមួយ យើងទាំងអស់គ្នាសុទ្ធតែចង់បានពិភពលោកមានស្ថិរភាពមួយ  ខ្ញុំយល់ឃើញថាប្រទេសចិនបានចាត់វិធានការដ៏វិជ្ជមានបំផុត៕