របាយការណ៍ប្រចាំឆ្នាំនៃវេទិកា Boao សម្រាប់អាស៊ី៖ អាស៊ីក្លាយជាចំណុចគួរឱ្យកត់សម្គាល់នៃផែនទីសេដ្ឋកិច្ចសកលដ៏ស្រអាប់

CRI, March 30, 2023
Size:

     ថ្ងៃទី ២៨ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ នៃវេទិកា Boao សម្រាប់អាស៊ីបានប្រកាសរបាយការណ៍សំខាន់ៗពីរច្បាប់ គឺរបាយការណ៍ប្រចាំឆ្នាំ ២០២៣នៃ«ទស្សនវិស័យសេដ្ឋកិច្ចអាស៊ីនិងដំណើរសមាហរណកម្ម» និង«អាស៊ីដែលអភិវឌ្ឍជានិរន្តរភាពនិងពិភពលោក »

     របាយការណ៍បានលើកឡើងថា ក្នុងឆ្នាំ២០២៣ កំណើនស្តារសេដ្ឋកិច្ចអាស៊ីជាទូទៅនឹងពន្លឿនល្បឿន តាមការប៉ានប្រមាណល្បឿនកំណើននឹងឡើងដល់ ៤.៥%។ អាស៊ីនឹងក្លាយជាចំណុចគួរឱ្យកត់សម្គាល់នៃផែនទីសេដ្ឋកិច្ចសកលដ៏ស្រអាប់ ឯការស្តារសេដ្ឋកិច្ចឡើងវិញរបស់ចិននឹងបញ្ចូលកម្លាំងចលករសម្រាប់ពិភពលោក។

      របាយការណ៍បានកត់សម្គាល់ថា កិច្ចប្រជុំកំពូលនៃក្រុមប្រទេសG20 ប្រចាំឆ្នាំ ២០២២និង២០២៣ សុទ្ធតែបើកធ្វើនៅអាស៊ី អភិបាលកិច្ចសេដ្ឋកិច្ចសកលបានឈានចូលដល់"ខណៈពេលអាស៊ី"ហើយ៕