កិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាBoaoសម្រាប់អាស៊ីបានបើកធ្វើវេទិកាបន្ទាប់ក្រោមប្រធានបទ រួមគ្នាចែករំលែកការអភិវឌ្ឍនិងកាលានុវត្តភាពនៃ “ខ្សែក្រវាត់និងផ្លូវ”

CRI, March 30, 2023
Size:

រសៀលថ្ងៃទី២៨ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាBo’aoសម្រាប់អាស៊ីបានបើកធ្វើវេទិកាបន្ទាប់ក្រោមប្រធានបទ រួមគ្នាចែករំលែកការអភិវឌ្ឍនិងកាលានុវត្តភាពនៃខ្សែក្រវាត់និងផ្លូវ”ក្នុងវេទិកានេះ ភ្ញៀកិត្តិយសបានពិគ្រោះពិភាក្សាយ៉ាងកក់ក្តៅនូវរយៈពេល១០ឆ្នាំកន្លងមកដែលគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”បានលើកឡើង ក្នុងឋានៈជាផលិតផលសាធារណៈសកល បាននាំមកនូវសមិទ្ធផលក្នុងដំណាក់កាលដំបូង ផលប្រយោជន៍នៃការអភិវឌ្ឍនិងកាលានុវត្តភាពជាសក្តានុពលដល់ប្រទេសតាមផ្លូវ។

តាមស្ថិតិបានឱ្យដឹងថា គិតរហូតដល់ចុងឆ្នាំ២០២២ ការវិនិយោគរបស់សហគ្រាសចិនដែលកសាងនៅតំបន់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រៅប្រទេសតាមបណ្តាប្រទេសនៅតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” គឺ៥៧១៣០លានដុល្លារអាមេរិក ហើយបង្កើតឱកាសការងារចំនួន៤២,១ម៉ឺននៅក្នុងតំបន់ ដែលនាំមកផលប្រយោជន៍ដ៏ប្រាកដប្រជាដល់បណ្តាប្រទេសនៅតាមដងផ្លូវ៕