កិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាBo’aoសម្រាប់អាស៊ីបានបើកធ្វើ ប្រទេសចិននឹងពង្រីកការបើកទូលាយដោយមិនងាករេ

CRI, March 28, 2023
Size:

    កិច្ចប្រជុំប្រចាំឆ្នាំ២០២៣នៃវេទិកាBo’aoសម្រាប់អាស៊ីបានបើកធ្វើនៅតំបន់Bo’aoកោះហៃណានប្រទេសចិនចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែមីនា ក្រោមប្រធានបទ “ពិភពលោកដែលមានភាពមិនប្រាកដប្រជា៖សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបការប្រឈមបើកទូលាយនិងបរិយាប័ន្នជំរុញការអភិវឌ្ឍ”។ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញ ការបើកធ្វើវេទិកាBo’aoសម្រាប់អាស៊ីនេះបានបញ្ចូនសញ្ញាទៅកាន់ពិភពលោកម្តងទៀតស្តីពីការដែលប្រទេសចិននឹងពង្រីកបើកទូលាយដោយមិនងាករេ៕