កម្មវិធីអបអរសាទរខួបលើកទី ៧ នៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ប្រារឰនៅក្រុងណាននីង

lmcchina.org, March 27, 2023
Size:

នៅថ្ងៃទី ២៣ ខែមីនា កម្មវិធផ្លាស់ប្តូរ និងសម្តែងសិល្បៈសម្រាប់ការអបអរសាទរខួបលើកទី ៧ ឆ្នាំនៃការបង្កើតកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ “ប្រមូលផ្តុំនូវកម្លាំងនារី រួមគ្នាឆ្ពោះដំណើរទៅអនាគត” ដែលរៀបចំដោយសមាគមនារីនៃតំបន់ស្វយ័តជនជាតិជួង ក្វាងស៊ី និងសាកលវិទ្យាល័យជនជាតិ ក្វាងស៊ី បានប្រារឰនៅក្រុងណាននីង។

មុននឹងចូលរួមកម្មវិធីអបអរសាទរនេះ លោកជំទាវ ហ៊ូ ជីងពួ ប្រធានសមាគមនារី ក្វាងស៊ី បាបផ្លាស់ប្តូរទស្សនៈជាមួយឯកឧត្តម ជាសួតឹង អគ្គកុងស៊ុលប្រទេសមីយ៉ាន់ម៉ាប្រចាំក្រុងណាននីង និងមន្ត្រីការទូតនៃប្រទេសទន្លេមេគង្គប្រចាំនៅក្រុងណាននីង ដើម្បីពិគ្រោះពិភាក្សាអំពីការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងកិច្ចការនារីរវាងប្រទេសទន្លេឡានឆាង-មេគង្គ ហើយជំរុញឱ្យកិច្ចសហប្រតិបត្តិការមានខ្លឹមសារកាន់តែសម្បូរបែប និងគ្របដណ្តប់លើវិស័យកាន់តែច្រើន។

គោលបំណងនៃនៃកម្មវិធីនេះគឺ បង្ហាញនូវស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងនារីប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ តាមរយៈការសម្តែងកម្មវិធីសល្បៈផ្សេងៗ ដូចជាការច្រៀងចម្រៀង រាំរបាំ ប្រគំតន្ត្រី អានកំណាព្យ សម្តែងសៀក និងកម្មវិធីបេតិកភណ្ឌវប្បធម៌អរូបីជាដើម ដើម្បីជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់នារី និងថែរក្សាសមភាពយេនឌ័រ ខិតខំយ៉ាងសកម្មដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទន្លេឡានឆាង-មេគង្គ និងការតភ្ជាប់ក្រអៅបេះដូងប្រជាជន ហើយរួមគ្នាកសាងអនាគតកាន់តែភ្លឺស្វាង។

ក្នុងរយៈពេល ៧ ឆ្នាំក្រោយពីបានបង្កើតកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គរៀងមក សមាគមនារី ក្វាងស៊ី បានរៀបចំវេទិកានារីចិន-អាស៊ាន ៣ លើក និងកម្មវិធីសម្តែងសិល្បៈ ៤ លើក ហើយបានរៀបចំការផ្លាស់ប្តូរទស្សនកិច្ច ១១ លើក និងវគ្គបណ្តុះបណ្តាលសម្រាប់នារី ៥ វគ្គ ដោយរួមសហការគ្នាជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលនារីចិន-អាស៊ាន និងមូលដ្ឋានបណ្តុះបណ្តាលនារីចិន-អាស៊ានជាដើម។ កម្មវិធីទាំងនេះបានជំរុញការតភ្ជាប់បេះដូង និងមនោសញ្ចេតនារវាងនារីនៃប្រទេសទន្លេឡានឆាង-មេគង្គ ហើយក៏បានរួមចំណែកយ៉ាងច្រើនក្នុងការផ្តល់ផលប្រយោជន៍ដល់ប្រជាជន ពង្រឹងចំណងមិត្តភាព និងការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គដែរ។