លោកXi Jinping៖សូមឱ្យពន្លឺនៃការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិចែងចាំងលើពិភពលោក

CRI, March 24, 2023
Size:

      “មនុស្សជាតិរស់នៅលើភពផែនដីតែមួយ រស់នៅក្នុងពេលវេលានិងលំហតែមួយដែលជាទីប្រសព្វនៃប្រវត្តិសាស្ត្រនិងការពិត ហើយក្លាយទៅជាសហគមន៍រួមវាសនាតែមួយដែលមានខ្ញុំនិងអ្នក។

    កាលពី១០ឆ្នាំមុន គឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថានៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដោយលើកឡើងទស្សនៈកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិជាលើកដំបូងទៅកាន់ពិភពលោក។

១០ឆ្នាំកន្លងទៅនេះ លោកXiJinpingបានផ្តួចផ្តើមឱ្យកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិនៅក្នុងកាលៈទេសៈជាច្រើន។ទស្សនៈនេះទទួលបានការអភិវឌ្ឍនិងមានសម្បូរបែបជាបន្តបន្ទាប់ ហើយផ្តល់ជាតម្រិះប្រាជ្ញាចិន និងផែនការចិន សម្រាប់ឆ្លើយតបនឹងការផ្លាស់ប្តូររបស់ពិភពលោក ការផ្លាស់ប្តូរយុគសម័យនិងប្រវត្តិសាស្ត្រ ព្រមទាំងបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសចិន។

    លោកXi Jinpingបានលើកឡើងថា ការជំរុញការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ មិនមែនសំដៅលើការយករបបមួយទៅជំនួសឱ្យរបបមួយទៀត ឬយកអរិយធម៌មួយទៅជំនួសឱ្យអរិយធម៌មួយទៀតនោះទេ ប៉ុន្តែជាប្រទេសដែលមានរបបសង្គម
មនោគមវិជ្ជា ប្រវត្តិសាស្ត្រ វប្បធម៌ផ្សេងៗគ្នា និងកម្រិតអភិវឌ្ឍន៍ខុសគ្នា ចែករំលែកផលប្រយោជន៍ សិទ្ធិនិងទំនួលខុសត្រូវក្នុងកិច្ចការអន្តរជាតិ បង្កើតផលប្រយោជន៍បំផុតសម្រាប់ការកសាងពិភពលោកឱ្យកាន់តែល្អប្រសើរ។

    តើត្រូវធ្វើដូចម្តេច?ចម្លើយដែលផ្តល់ដោយលោកXiJinping គឺ “ការប្រកាន់ខ្ជាប់ទាំង៥” ពោលគឺប្រកាន់ខ្ជាប់កិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ប្រកាន់ខ្ជាប់រួមគ្នាការកសាងនិងចែករំលែក ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់នូវការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកនិងប្រកាន់ខ្ជាប់ការអភិវឌ្ឍបៃតងនិងកាបូនទាប។

    ការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិមិនមែនធ្វើតែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវពិភាក្សានិងកសាងជាមួយគ្នា វាមិនអាចសម្រេចបានតែមួយភ្លែតនោះទេ ប៉ុន្តែទាមទារឱ្យជំរុញទៅមុខជាបន្តបន្ទាប់។ការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិជាគោលដៅដ៏ល្អបវរដែលត្រូវការបន្តពីមួយជំនាន់ទៅមួយជំនាន់។

ប្រទេសចិនបាននិងកំពុងធ្វើសកម្មភាពដើម្បីជំរុញការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។ដូចលោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងថា “ប្រទេសចិននឹងរួមចំណែកជាតម្រិះប្រាជ្ញាចិន ផែនការចិននិងកម្លាំងរបស់ចិនចំពោះពិភពលោក ដើម្បីជំរុញការកសាងពិភពលោកប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយ បរិយាប័ន្ន និងស្រស់ស្អាត ហើយសូមឱ្យពន្លឺនៃការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ”ចែងចាំងលើពិភពលោក៕