កងទ័ពប្រទេសទាំងពីរចិននិងកម្ពុជាធ្វើសមយុទ្ធរួមលើដែនសមុទ្រ

CRI, March 23, 2023
Size:

     ថ្ងៃទី១៩ខែមីនា  នាវាJinggangshanដែលជានាវាអាចឡើងគោកនៃកងទ័ពជើងទឹកប្រចាំយុទ្ធភុមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនដែលកំពុងចូលរួមលំហាត់សមយុទ្ធរួមគ្នាឈ្មោះសមយុទ្ធនាគមាសឆ្នាំ២០២៣រវាងចិននិងកម្ពុជា  និងនាវាយាមល្បាត២គ្រឿងនៃកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទកម្ពុជា  បានធ្វើលំហាត់សមយុទ្ធផ្នែកធ្វើនាវាចរណ៍និងទូរគមនាគមន៍រួមតាមដែនសមុទ្រ។

      តាមការផ្សាយដំណឹងឱ្យដឹងថា  នេះជាលើកដំបូងដែលកងទ័ពប្រទេសទាំងពីរចិននិងកម្ពុជាបានធ្វើលំហាត់សមយុទ្ធរួមលើដែនសមុទ្រ។ នៅពេលមុននេះ ភាគីទាំងពីរចិននិងកម្ពុជាបានធ្វើការពិគ្រោះពិភាក្សាជាច្រើនលើកស្តីពីកម្មវិធីសមយុទ្ធ និងផែនការសហការគ្នានៃនាវា ដោយបានធ្វើជាមូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់ការសម្រេចលំហាត់សមយុទ្ធលើកនេះឱ្យបានល្អ៕