ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣នេះ ការកៀរគរទុនបរទេសរបស់ចិនបានកើនឡើង ៦,១% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២

CRI, March 22, 2023
Size:

 ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពីទិន្នន័យកាលពីថ្ងៃទី ១៧ ខែមីនាឱ្យដឹងថា ចាប់ពីខែមករាដល់ខែកុម្ភៈឆ្នាំ២០២៣នេះ ការប្រើប្រាស់ជាក់ស្តែងនៃទុនបរទេសរបស់ប្រទេសចិនមានចំនួន ២៦៨៤៤០ លានយាន់ប្រាក់ចិន បានកើនឡើង ,១% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២  ស្មើនឹង ៣៩៧១០ លានដុល្លារអាមេរិក ដែលបានកើនឡើង ១បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ 

  បើនិយាយពីឧស្សាហកម្មវិញ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ការប្រើប្រាស់ជាក់ស្តែងនៃដើមទុនបរទេសរបស់ឧស្សាហកម្មសេវាកម្មបានកើនឡើង ១០,%  បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ ហើយការប្រើប្រាស់ជាក់ស្តែងនៃទុនបរទេសរបស់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង ៣២%  បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ 

បើនិយាយពីប្រទេសប្រភពដើមវិញ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ការវិនិយោគជាក់ស្តែងនៃបណ្តាប្រទេស “ខ្សែក្រវាត់និងផ្លូវ” និងអាស៊ានបានកើនឡើង ១១និង ១១,ដាច់ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២