រដ្ឋមន្រ្តីក្រសួងគមនាគមន៍ប្រទេសម៉ាឡេស៊ីថ្លែងថា កិច្ចសហប្រតិបត្តិការរវាងសហគ្រាសម៉ាឡេស៊ីនិងចិនជំរុញការដឹកជញ្ជូនឆ្លងដែនប្រកបដោយប្រសិទ្ធិភាពខ្ពស់

CRI, March 21, 2023
Size:

លោក Anthony Loke Siew Fook រដ្ឋមន្រ្តីក្រសួងគមនាគមន៍ប្រទេសម៉ាឡេស៊ីបានថ្លែងកាលពីថ្ងៃទី១៥ខែមីនាថា ការដែលសហគ្រាសរវាងប្រទេសទាំងពីរម៉ាឡេស៊ីនិងចិនបានចាប់ផ្តើមដំណើរការអាជីវកម្មដឹកជញ្ជូនចម្រុះតាមផ្លូវសមុទ្រនិងផ្លូវដែកនឹងលើកកម្ពស់យ៉ាងខ្លាំងដល់ប្រសិទ្ធិភាពនៃការដឹកជញ្ជូនឆ្លងដែនរបស់ប្រទេសម៉ាឡេស៊ី 

លោក Anthony Loke Siew Fook បានថ្លែងដូចពោលខាងលើនៅថ្ងៃដដែលនោះខណៈពេលចូលរួមពិធីដាក់ឱ្យដំណើរការជាលើកដំបូងនូវការដឹកជញ្ជូនចម្រុះតាមផ្លូវសមុទ្រនិងផ្លូវដែកនិងជាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការដែលសហការរៀបចំដោយក្រុមហ៊ុន COSCO SHIPPING Lines ប្រទេសចិនជាមួយក្រុមហ៊ុនផ្លូវដែកKTMBម៉ាឡេសនៅក្រុងកូឡាឡាំពួរ។

តាមដំណឹងឱ្យដឹងថា ខ្សែផ្លូវដែកដឹកជញ្ជូន របស់ក្រុមហ៊ុនផ្លូវដែកKTMBម៉ាឡេស៊ីបានឆ្លងកាត់ទីក្រុងនិងស្ថានីយផ្លូវដែកជាច្រើនជាប់ឆ្នេរសមុទ្រភាគខាងលិចនៅឧបទ្វីបម៉ាឡេស៊ី   រៀងរាល់សប្តាហ៍ក្រុមហ៊ុន COSCO SHIPPING Lines ប្រទេសចិនគឺមាននាវាកុងតឺន័រជាច្រើនគ្រឿងចតនៅកំពង់ផែដ៏សំខាននានានៅប្រទេសម៉ាឡេស៊ីដែលមានផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រ ដោយផ្ទាល់និងឆ្លងកាត់ទៅកាន់ទូទាំងពិភពលោក៕