ក្រសួងការបរទេសចិនបង្ហាញថា គំនិតផ្តួចផ្តើមអរិយធម៌សកលគឺជាផលិតផលសាធារណៈដ៏សំខាន់ដែលប្រទេសចិនផ្តល់ជូនសហគមន៍អន្តរជាតិក្នុងយុគសម័យថ្មី

CRI, March 21, 2023
Size:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី១៦ខែមីនាថា គំនិតផ្តួចផ្តើមអរិយធម៌សកលគឺជាផលិតផលសាធារណៈដ៏សំខាន់ដែលប្រទេសចិនផ្តល់ជូនសហគមន៍អន្តរជាតិក្នុងយុគសម័យថ្មី បន្ទាប់ពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគនិតផ្តួចផ្តើមសន្តិសុខសកលត្រូវបានលើកឡើង វាបានបំពេញបន្ថែមកម្លាំងវិជ្ជមានយ៉ាងខ្លាំងដល់ការជំរុញដំណើរធ្វើទំនើបកម្មមនុស្សជាតិនិងការកសាងសហគមន៍រួមវាសនាមនុស្សជាតិ។

កាលពីថ្ងៃទី១៥ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអរិយធម៌សកលជាលើកដំបូងក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោក  ពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Wang Wenbin បានថ្លែងថា បន្ទាប់ពីការលើកឡើងនូវគំនិតផ្តួចផ្តើមអរិយធម៌សកលបានធ្វើឱ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង។ ឥស្សរជននៃប្រទេសជាច្រើនបានយល់ឃើញថា ការដែលលោក Xi Jinpingប្រធានរដ្ឋចិនលើកឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើមអរិយធម៌សកល នឹងជំរុញយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមកផ្នែកអរិយធម៌ ក៏ដូចជាជំរុញការវិវឌ្ឍអរិយធម៌មនុស្សជាតិ៕