សហគ្រាសចិនចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍ពាណិជ្ជកម្មចិន(ឥណ្ឌូណេស៊ី) លើកទី៣

CRI, March 20, 2023
Size:

ពិព័រណ៍ពាណិជ្ជកម្មចិន (ឥណ្ឌូណេស៊ី) លើកទី៣ រយៈពេល ៣ ថ្ងៃបានបើកធ្វើនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៦ខែមីនា ។ សហគ្រាសចិនចំនួន ៧២៥សហគ្រាសដែលមកពីខេត្តចំនួន៦ រួមមានខេត្ត Zhejiang ខេត្តJiangsu ខេត្តGuangdong ខេត្តShandong ខេត្តFujian និងខេត្ត Jilin បានចូលរួមពិព័រណ៍លើកនេះ។

ពិព័រណ៍លើកនេះបានស្តារឡើងវិញទាំងស្រុងនូវការតាំងពិព័រណ៍នៅហ្នឹងកន្លែងនិងផ្លាស់ប្តូរដោយទល់មុខគ្នា ។ ពិព័រណ៍លើកនេះនៅបានប្រើបច្ចេកវិទ្យាVRនិងបង្ហាញតាមអនឡាញ ដើម្បីបង្ហាញពីបន្ទប់បង្ហាញផលិតផលនិងខ្សែផលិតកម្មក្នុងប្រទសេចិនរបស់សហគ្រាសនៅសាលតាំងពិព័រណ៍ វាបានបង្កើនប្រសិទ្ធភាពនិងយកបទពិសោធរបស់អ្នកចូលរួមទស្សនាពិព័រណ៍។