វេទិកានីតិរដ្ឋអន្តរជាតិអនុតំបន់ទន្លេឡានឆាង-មេគង្គលើកទី ២ ប្រារឰនៅក្រុងគុនមីង

lmcchina.org, March 20, 2023
Size:

នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ វេទិកានីតិរដ្ឋអន្តរជាតិអនុតំបន់ទន្លេឡានឆាង-មេគង្គលើកទី ២ បានប្រារឰនៅវិទ្យាស្ថាននគរបាលក្រុងគុនមីងខេត្តយូណាន។

អ្នកជំនាញផ្នែកច្បាប់ដែលមកពីប្រទេសផ្សេងៗបានពិគ្រោះពិភាក្សាគ្នាអំពីការអនុវត្តច្បាប់ទាំងក្នុងនិងក្រៅប្រទេស ការសម្របសម្រួលគ្នាផ្នែកច្បាប់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃអនុតំបន់ទន្លេឡានឆាង-មេគង្គ តម្រូវការផ្នែកច្បាប់អំពីអភិបាលកិច្ចសន្តិសុខឆ្លងព្រំដែន មូលដ្ឋានផ្នែកច្បាប់នៃសមាហរណកម្មសេដ្ឋកិច្ច កិច្ចធានាផ្នែកច្បាប់សម្រាប់ការចែករំលែកអំពីការអភិវឌ្ឍឌីជីថល និងតក្កវិជ្ជាផ្នែកច្បាប់អំពីសមាហរណកម្មសេដ្ឋកិច្ចចិន-ឡាវ-ថៃជាដើម ក្រោមប្រធានបទ“កិច្ចធានាផ្នែកច្បាប់សម្រាប់ការអភិវឌ្ឍរួមនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងអនុតំបន់ទន្លេឡានឆាង-មេគង្គ”។ តាមរយៈវេទិកាដ៏សំខាន់នេះ ភាគីនានាបានប្រមូលផ្តុំនូវមតិឯកភាពគ្នា និងកម្លាំងរួម ដើម្បីជំរុញឱ្យបង្កើតជាក្របខណ្ឌច្បាប់សម្រាប់ការអភិវឌ្ឍរួមនៃអនុតំបន់ទន្លេឡានឆាង-មេគង្គ និងជំរុញឱ្យមាននីតិរដ្ឋក្នុងតំបន់ ហើយបង្កើតឡើងនូវសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ។

វេទិកានេះរៀបចំដោយសមាគមច្បាប់អំពើនៃប្រទេសចិន សមាគមច្បាប់ខេត្ត និងវិទ្យាស្ថាននគរបាលខេត្តយូណាន ហើយផ្តល់កិច្ចសហការដោយមជ្ឈមណ្ឌលអំពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់ចម្រុះទន្លេឡានឆាង-មេគង្គ។ អ្នកតំណាងដែលមកពីសាលានគរបាលសំខាន់នៃប្រទេសចិន ស្ថានអគ្គកុងស៊ុលប្រទេសថៃប្រចាំនៅក្រុងគុនមីង ស្ថាប័នខេត្តពាក់ព័ន្ធ និងអ្នកជំនាញការល្បីឈ្មោះបានអញ្ជើញចូលរួមក្នុងវេទិកានេះ។