ព្រះតេជគុណ ផាសុងលាឡុងជួងម៉ឺង៖ ជំរុញឱ្យប្រជាជនទន្លេឡានឆាង-មេគង្គស្គាល់គ្នា និងរាប់អានគ្នា

lmcchina.org, March 14, 2023
Size:

ក្នុងកិច្ចប្រជុំលើកទី ១ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដែលទើបបិទបញ្ចប់នោះ ព្រះតេជគុណ ផាសុងលាឡុងជួងម៉ឺង សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងជាអនុប្រធានសមាគមព្រះពុទ្ធសាសនាប្រទេសចិន បានលើកសំណើឱ្យបង្កើតស្ថាប័នផ្លាស់ប្តូរទន្លេឡានឆាង-មេគង្គនៅបណ្ឌិត្យសភាជាន់ខ្ពស់ព្រះពុទ្ធសាសនាភាសាបាលីប្រទេសចិន ដើម្បីជំរុញការស្វែងយល់អំពីសហគមន៍វាសនារួមប្រទេសឡានឆាង-មេគង្គរបស់ប្រជាជននៃបណ្តាប្រទេសពាក់ព័ន្ធ តាមរយៈការផ្លាស់ប្តូរវប្បធម៌ព្រះពុទ្ធសាសនា។


ព្រះតេជគុណបានលើកឡើងថា ជាច្រើនឆ្នាំកន្លងទៅនោះ មជ្ឈដ្ឋានព្រះពុទ្ធសាសនានៃប្រទេសចិនខិតខំបង្កើនការផ្លាស់ប្តូរជាមួយប្រទេសទន្លេឡានឆាង-មេគង្គ ហើយបានពង្រឹងចំណងមិត្តភាព និងបង្កើនទំនាក់ទំនងតាមរយៈការចាត់បញ្ជូនគណៈប្រតិភូ និងការររៀបចំកម្មវិធីសំខាន់ៗដូចជា កិច្ចប្រជុំវីដេអូអំពីការផ្លាស់ប្តូរព្រះពុទ្ធសាសនា ឡានឆាង-មេគង្គ សាខាវេទិកាព្រះពុទ្ធសាសនាឡានឆាង-មេគង្គនៃវេទិកាព្រះពុទ្ធសាសនាពិភពលោក និងវេទិកាកំពូលអំពីព្រះពុទ្ធសាសនាហីនយានលើកទី ១ ជាដើម។

ព្រះតេជគុណបានលើកឡើងពីវិធានការជាក់ស្តែងមួយចំនួនថា មណ្ឌលស៊ីសាំងប៉ានណានៃខេត្តយូណានរៀបចំបង្កើតបណ្ឌិត្យសភាជាន់ខ្ពស់ព្រះពុទ្ធសាសនាភាសាបាលីប្រទេសចិន ដើម្បីបណ្តុះបណ្តាលធនធានមនុស្សព្រះពុទ្ធសាសនាហីនយាន ដែលមិនគ្រាន់តែជាមូលដ្ឋានបណ្តុះបណ្តាលធនធានមនុស្សជាន់ខ្ពស់អំពីព្រះពុទ្ធសាសនាហីនយានក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងនឹងទាក់ទាញឱ្យមជ្ឈដ្ឋានព្រះពុទ្ធសាសនានៃប្រទេសទន្លេឡានឆាង-មេគង្គមកសិក្សាស្រាវជ្រាវពីវប្បធម៌ប្រពៃណីចិនទៀតផង។ ក្រោយពីបានបង្កើតបណ្ឌិត្យសភានេះ យើងអាចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ព្រះពុទ្ធសាសនាឡានឆាង-មេគង្គនៅក្នុងបណ្ឌិត្យភា ដើម្បីជំរុញការបង្រៀន និងការសិក្សាស្រាវជ្រាវ ចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងការទូតរបស់ប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។