ការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាបនៃស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជារៀបចំឱ្យក្រុមគ្រូពេទ្យចិនសែរបស់ប្រទេសចិនជួយព្យាបាលជំងឺប្រជាជនខ្មែរដោយឥតគិតថ្លៃនៅខេត្តសៀមរាប

lmcchina.org, March 13, 2023
Size:

នៅថ្ងៃទី ៩ ខែមីនា ការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាបនៃស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជាបានរៀបចំឱ្យក្រុមគ្រូពេទ្យចិនសែរបស់ប្រទេសចិនជួយព្យាបាលជំងឺដល់ប្រជាជនខ្មែរក្នុងសហគមន៍ដោយឥតគិតថ្លៃនៅខេត្តសៀមរាប ដោយរួមសហការគ្នាជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប។ អ្នកទទួលខុសត្រូវនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មន្ទីរពេទ្យខេត្តសៀមរាប សភាពាណិជ្ជកម្មចិននៅកម្ពុជាសាខាសៀមរាប និងការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាបនៃស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា បានចូលរួមក្នុងសកម្មភាពនេះ។ ប្រជាជនខ្មែរប្រមាណ ២០០ នាក់បានទទួលការពិនិត្យសុខភាព និងការព្យាបាលជំងឺពីគ្រូពេទ្យចិន រួមមានអ្នករស់នៅក្នុងក្រុងសៀមរាប បុគ្គលិកធ្វើការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រូបង្រៀនថ្នាក់រៀនខុងជឺ និងអាណិកជនចិននៅខេត្តសៀមរាប។ល។


លោក លីវ ជឺជា ប្រធានការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាបនៃស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា បានធ្វើបទឧទ្ទេសនាមអំពីក្រុមគ្រូពេទ្យចិនដែលជួយធ្វើការនៅប្រទេសកម្ពុជា ហើយបានសម្តែងនូវការស្វាគមន៍ចំពោះការមកដល់របស់ប្រជាជនខ្មែរដែលចូលរួមសកម្មភាពនេះ ព្រមទាំងបានជូនពរឱ្យសកម្មភាពនេះទទួលបានជោគជ័យ។

អ្នកទទួលខុសត្រូវនៃមន្ទីរសុខាភិបាលខេត្តសៀមរាបបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ការគាំទ្រ និងការជួយឧបត្ថម្ភជាច្រើនដល់ប្រជាជនខ្មែរ។ ជាពិសេស ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅនោះ ប្រទេសចិនបានផ្តល់ជំនួយជាវ៉ាក់សាំង និងសម្ភារៈពេទ្យមួយចំនួនធំដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ ១៩ របស់ប្រទេសកម្ពុជា។


គួរបញ្ជាក់ថា ប្រជាជនខ្មែរដែលចូលរួមសកម្មភាពនេះបានកោតសរសើរយ៉ាងខ្លាំងចំពោះភាពប៉ិនប្រសប់របស់គ្រូពេទ្យចិន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូពេទ្យចិន ដែលបានជួយព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាជនខ្មែរ។