វិធានការជាក់ស្តែងជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនចិនដោយគ្រប់ជ្រុងជ្រោយ

CRI, March 9, 2023
Size:

តាមទិន្នន័យស្ថិតិនៃគយចិនឱ្យដឹងថា ការនាំចេញនាំចូលផ្នែក  ធុរកិច្ចអេឡិចត្រូនិកឆ្លងដែនចិនបានកើនឡើងជិត១០ដងក្នុងរយៈពេល៥ឆ្នាំ  ឆ្នាំ២០២២ទំហំនាំចេញនាំចូល ផ្នែកធុរកិច្ចអេឡិចត្រូនិកឆ្លងដែនចិនត្រូវជា២.១១ទ្រីលានយាន់ប្រាក់ចិន កើនឡើង៩.៨%  ខ្ពស់ជាងកំណើននាំចេញនាំចូលខាងពាណិជ្ជកម្មជាំមួយបរទេសចំនួន២.១ភាគរយ។

ការអភិវឌ្ឍប្រកបដោយភាពនឹងនរនៃធុរកិច្ចអេឡិចត្រូនិកឆ្លងដែន ចិនមិនអាចឃ្លាតឆ្ងាយពីការគាំទ្រផ្នែកគោលនយោបាយរដ្ឋនិងការស្វែងរករបស់បណ្តាភាគីនានានោះទេ  បច្ចុប្បន្ន តំបន់ពិសោធន៍ចម្រុះផ្នែកធុរកិច្ចអេឡិត្រូនិកឆ្លងដែនចិនបានពង្រីកដល់១៦៥កន្លែងដែលគ្រប់ដណ្តបលើខេត្តចំនួន៣១  ក្នុងនោះបូករួមទាំងការគាំទ្រឃ្លាំងនៅបរទេសឱ្យកែលម្អរចនាសម្ព័ន្ធទីផ្សារ  កែលម្អរូបមន្តត្រួតពិនិត្យឃ្លាំងនៅក្រៅប្រទេសសម្រាប់ការនាំចេញនៃធុរកិច្ចអេឡិចត្រូនិកឆ្លងដែន ព្រមទាំងវិធានការដូចជាការផ្សព្វផ្សាយពីឃ្លាំងមជ្ឈមណ្ឌលការបង្វិលទំនិញឱ្យវិញនៃការនាំចូលទំនិញលក់រាយតាមធុរកិច្ចអេឡិចត្រូនិកឆ្លងដែន និងរូបមន្តត្រួតពិនិត្យការនាំចេញB2B ត្រូវបានដាក់ចេញជាបន្តបន្ទាប់ បានបង្កលក្ខខណ្ឌដ៏ល្អចំពោះការអភិវឌ្ឍធុរកិច្ចអេឡិចត្រូនិកឆ្លងដែនចិន៕