ព័ត៌មានសំខាន់ទាំង ១០ ប្រចាំឆ្នាំ ២០២២ អំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រកាសជាផ្លូវការ

lmcchina.org, March 6, 2023
Size:

នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ កម្មវិធីប្រកាសព័ត៌មានសំខាន់ទាំង ១០ ប្រចាំឆ្នាំ ២០២២ អំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលផ្តល់ការណែនាំដោយលេខាធិការដ្ឋានប្រចាំនៅប្រទេសចិននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងរៀបចំដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិកនៃអគ្គនាយកដ្ឋានភាសាបរទេសប្រទេសចិន មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន សាកលវិទ្យាល័យូណាន និងផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនក្រុងលីជាំង បានប្រារឰជាផ្លូវការនៅក្រុងលីជាំងនៃខេត្តយូណាន។

ព័ត៌មានសំខាន់ទាំង ១០ ប្រចាំឆ្នាំ ២០២២ ដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីនេះរួមមាន ១-ទំនាក់ទំនងរវាងថ្នាក់ដឹកនាំផ្តល់ការណែនាំជាទូទៅ កសាងផែនទីបង្ហាញផ្លូវសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ២-ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ៦ រក្សាទំនាក់ទំនងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបើកទំព័រ“៥ ឆ្នាំពណ៌មាស”ថ្មី។ ៣-ពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលនិងអនាម័យ រួមគ្នាគាំពារសុខភាពនិងសុភមង្គល។ ៤-ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវរថភ្លើងចិន-ឡាវនាំមកនូវផលប្រយោជន៍ជាក់ស្តែង។ ៥-កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មបង្ហាញនិន្នាការល្អប្រសើរខ្លាំង ពាណិជ្ជកម្មនិងវិនិយោគកាន់តែមានភាពងាយស្រួល។ ៦-កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យកសិកម្មត្រូវបានពង្រឹងឱ្យកាន់តែស៊ីជម្រៅ រួមចំណែកក្នុងការបង្កើនវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់។ ៧-“ឡានឆាង-មេគង្គពណ៌បៃតង”រួមគ្នាចែករំលែកផលលាភ បន្តពង្រឹងកិច្ចសហប្រតិបត្តិការធនធានទឹក។ ៨-ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន រួមគ្នាស្ថាបនានិងចែករំលែកស្រុកដ៏មានសុភមង្គល។ ៩-ការផ្លាស់ប្តូរវប្បធម៌ទទួលបានលទ្ធផលជាផ្លែផ្កា តភ្ជាប់ក្រអៅបេះដូងប្រជាជននិងកសាងស្ពានមិត្តភាព។ ១០-ការផ្លាស់ប្តូររវាងយុវជនបញ្ចេញភាពរស់រវើក យុវជនរួមវិភាគទានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

ក្នុងឱកាសនេះ ពិព័រណ៍ poster និងពិព័រណ៍រូបថត“មនោសញ្ចេតនាតាមទន្លេតែមួយ រាប់អានគ្នាដូចគ្រួសារតែមួយ”បានប្រារឰជាផ្លូវការ។ សៀវភៅ“ស្វែងយល់អំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កោតសរសើរលទ្ធផលជាផ្លែផ្កា”ត្រូវបានប្រកាសជាសាធារណៈ។ អ្នកជំនាញការ និងអ្នកទទួលខុសត្រូវនៃស្ថាប័នពាក់ព័ន្ធ និងសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសចិន បានធ្វើការពិគ្រោះពិភាក្សាគ្នាអំពីប្រធានបទ“ចាក់បញ្ចូលនូវកម្លាំងចលករថ្មីសម្រាប់ការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ” ហើយបានបញ្ចេញមតិអំពីព័ត៌មានសំខាន់ទាំង ១០ និងបានលើកសំណើដ៏មានតម្លៃអំពីការពង្រឹងកិច្ចសហប្រតិបត្តិការធនធានទឹក កសិកម្ម បរិស្ថាន និងការផ្លាស់ប្តូរយុវជនក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។ នៅថ្ងៃដដែលនោះ កិច្ចប្រជុំសន្ទនាយុវជនឡានឆាង-មេគង្គបានប្រារឰឡើងក្រោមប្រធានបទ“យុវជនចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”។ តំណាងយុវជនដែលមកពីប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានចែករំលែកបទពិសោធន៍របស់ខ្លួនអំពីការចូលរួមកម្មវិធីសាកល្បងរបស់យុវជនឡានឆាង-មេគង្គដែលរៀបចំក្នុងអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ហើយបានធ្វើបទបង្ហាញអំពីគោលដៅរបស់ខ្លួនសម្រាប់ការចូលរួមចំណែកក្នុងការកសាងសហគមន៍វាសនារួមនៃប្រទេសទន្លេឡានឆាង-មេគង្គ។

យុវជនដែលចូលរួមកម្មវិធីនេះបានសម្តែងនូវសេចក្តីជូនពរដ៏ល្អបវរ។

ឯកឧត្តមទីប្រឹក្សា ជួ វិនសៀង ដែលមកពីនាកយដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន លោកជំទាវ ទូសៀនម៉ាថែ អគ្គទីប្រឹក្សាស្ថានទូតប្រទេសមីយ៉ាន់ម៉ាប្រចាំនៅប្រទេសចិន និងលោកទំទាវ ឆឹន សានយី អគ្គទីប្រឹក្សាស្ថានទូតប្រទេសថៃប្រចាំនៅប្រទេសចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធីនេះ។