ក្រសួងការបរទេសចិនថ្លែងថា៖ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោកនឹងមិនកែប្រែទេ

CRI, March 3, 2023
Size:

    ទាក់ទិននឹងការផ្សាយដំណឹងអំពីការដែលសហគ្រាសទុនបរទេសគ្រោងនឹងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសចិន លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី  ខែមីនាថា មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ការប្តេជ្ញាចិត្តរបស់ចិនក្នុងការប្រកាន់ខ្ជាប់នូវការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់នឹងមិនកែប្រែទេ ហើយការចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោកក៏នឹងមិនកែប្រែនោះដែរ 

    តាមការផ្សាយដំណឹងឱ្យដឹងថា សភាពាណិជ្ជកម្មអាមេរិកនៅភាគខាងត្បូងនៃប្រទេសចិនបានចេញផ្សាយ«សៀវភៅសអំពីបរិយាកាសប្រកបអាជីវកម្មនៅប្រទេសចិនប្រចាំឆ្នាំ ២០២៣ »ដោយបានបង្ហាញថា សហគ្រាសដែលផ្តល់បទសម្ភាសន៍លើសពី ៩០ ភាគរយបានចាត់ទុកប្រទេសចិនជាគោលដៅមួយក្នុងចំណោមគោលដៅវិនិយោគដ៏សំខាន់បំផុត ចំណែកសហគ្រាសដែលផ្តល់បទសម្ភាសន៍ចំនួន ៦៦ ភាគរយគ្រោងនឹងបង្កើនការវិនិយោគនៅប្រទេសចិនម្ដងទៀតក្នុងឆ្នាំនេះ 

    ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានលើកឡើងថា ការពិតជាក់ស្តែងបានបញ្ជាក់ថា ប្រទេសចិនគឺជាគោលដៅដ៏ពេញនិយមសម្រាប់ការបណ្តាក់ទុនរបស់សហគ្រាសទុនបរទេស  ពួកយើងសូមស្វាគមន៍សហគ្រាសនៃបណ្តាប្រទេសនានាដែលបូករួមទាំងសហគ្រាសអាមេរិកមកកាន់ទីផ្សាររបស់ចិនដើម្បីរួមគ្នាចែករំលែកពីផលប្រយោជន៍នៃការអភិវឌ្ឍ ក៏ដូចជារួមគ្នាជំរុញកំណើនសេដ្ឋកិច្ចពិភពលោក