“ផលិតផល CRRC”ជំរុញការអភិវឌ្ឍ“ខ្សែរថភ្លើងដឹកទំនិញល្បឿនលឿន ឡានឆាង-មេគង្គ”

lmcchina.org, February 28, 2023
Size:

ពេលថ្មីៗនេះ រថភ្លើងដឹកទំនិញឆ្លងដែនដែលបំពាក់ក្បាលម៉ាស៊ីន HXN5B របស់ក្រុមហ៊ុន CRRC បានចេញដំណើរពីក្រុងគុនមីងជាផ្លូវការ ដែលជារថភ្លើដឹកទំនិញទៅមកតាមផ្លូវរថភ្លើងទាំងស្រុង ចិន-ឡាវ-ថៃ ទី ១ ក្នុងប្រវត្តិសាស្ត្រ។

រថភ្លើងដឹកទំនិញអន្តរជាតិនេះចេញដំណើរពីក្រុងគុនមីងទៅក្រុងវៀងចន្ទន៍ប្រទេសឡាវ រួចប្តូរទៅធ្វើដំណើរតាមផ្លូវរថភ្លើងគន្លងមួយម៉ែត្រនៃប្រទេសថៃទៅកាន់ក្រុងបាងកក។ ការដឹកជញ្ជូនតាមផ្លូវរថភ្លើងទាំងស្រុងនេះចំណាយពេលតែ ៥៥ ម៉ោង ដែលអាចសំចៃពេល ១ ថ្ងៃនៃការធ្វើដំណើរ និងកាត់បន្ថយនូវដើមទុននៃការដឹកជញ្ជូនជាង ២០% បើប្រៀបធៀបនឹងការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើង និងផ្លូវថ្នល់។ រថភ្លើងនេះបានដឹកកុងតឺណឺក្លាសេចំនួន ១៩ និងមានបន្លែស្រស់ ២៨៦ តោន ហើយនឹងដឹកជញ្ជូនផ្លែមៀន និងទុរេនរបស់ថៃមកប្រទេសចិនវិញ។

ក្បាលម៉ាស៊ីន HXN5B ចំនួន ៦ គ្រឿងដែលសិក្សាស្រាវជ្រាវ និងផលិតដោយក្រុមហ៊ុន CRRC បានត្រូវរៀបចំនៅទីលានស្តុកទំនិញសំខាន់ចំនួន ៦ រួមមានគុនមីង យ៉ានហ៊ឺ ហួនីន នីងអឺ ជ្រលងដំរីព្រៃ និងម៉កហាន សម្រាប់ការបំពេញការងារដឹកជញ្ជូនទំនិញឆ្លងដែន។

ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងចិន-ឡាវអាចគ្របដណ្តប់លើប្រទេសជាច្រើនតាមបណ្តោយ“ខ្សែក្រវាត់ និងផ្លូវ” រួមមានប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី កម្ពុជា វៀតណាម បង់ក្លាដែស និងសឹង្ហបុរីជាដើម ចំណែកឯទំនិញដែលត្រូវបានដឹកជញ្ជូនទាំងនោះ បានកើនឡើងពីជាង ១០ មុខនៅពេលដំបូងដល់ទៅជាង ១២០០ មុខនាពេលបច្ចុប្បន្ននេះ។ តាមការព្យាករណ៍ រថភ្លើងដឹកទំនិញនេះនឹងសម្រេចនូវការដឹកជញ្ជូនម្តងក្នុងរយៈពេល ២ ថ្ងៃនៅចុងខែឧសភា ហើយកើនឡើងដល់ ១ ថ្ងៃ ១ ជើងនៅចុងខែមិថុនា។