អគ្គនាយនិកា IMF៖ ប្រទេសចិនកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ធ្វើឱ្យទីផ្សារមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចសកល

CRI, February 23, 2023
Size:

      ទីភ្នាក់ព័ត៌មានរ៉ូយទ័របានផ្សាយដំណឹងកាលពីថ្ងៃទី ១៣ ខែកុម្ភៈឱ្យដឹងថា លោកស្រី Kristalina Georgieva អគ្គនានិកា IMF បានលើកឡើងនាថ្ងៃដដែលថា ដោយហេតុរងឥទ្ធិពលពីកត្តាវិជ្ជមានមួយចំនួនដូចជាប្រទេសចិនកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩  ជាដើម បានជាទីផ្សារហិរញ្ញវត្ថុសកលមានមូលហេតុពេញលេញដែលមានសុទិដ្ឋិនិយមកាន់តែច្រើនចំពោះកំណើនសេដ្ឋកិច្ចសកល។

      ពេលថ្លែងក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ២០២៣ លោកស្រី  Kristalina Georgieva បានលើកឡើងថា  IMF ព្យាករណ៍ថាកំណើនសេដ្ឋកិច្ចសកលឆ្នាំនេះនឹងបង្អង់ល្បឿន។ ប៉ុន្តែជាមួយគ្នានេះដែរ លោកស្រីបានថ្លែងថា កត្តាវិជ្ជមានជាច្រើនក្នុងនោះបូករួមទាំងប្រទេសចិនកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ នឹងនាំមកនូវលទ្ធផលដ៏ល្អដែលនឹកស្មានមិនដល់សម្រាប់សេដ្ឋកិច្ចសកល។ ទីផ្សារមានមូលហេតុកាន់តែពេញលេញដែលមានសុទិដ្ឋិនិយមកាន់តែច្រើន តួអង្គទីផ្សារនានាបានមើលឃើញប្រទេសចិនកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ហើយអ្នកប្រើប្រាស់ចិនក៏មានសក្តានុពលយ៉ាងខ្លាំងក្នុងការប្រើប្រាស់ផងដែរ៕