ការចរចាស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 ចាប់ដំណើរការការពិគ្រោះពិភាក្សាជុំទី ១

CRI, February 22, 2023
Size:

    អ្នកសារព័ត៌មានទទួលបានដំណឹងពីក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី  ខែកុម្ភៈឱ្យដឹងថា នាថ្ងៃដដែលនេះ ការចរចាស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 បានចាប់ដំណើរការការពិគ្រោះពិភាក្សាជុំទី  

    តាមការផ្សាយដំណឹងឱ្យដឹងថា ប្រទេសចិននិងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសអាស៊ានព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ  ភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីសម្រៅអំពីរបៀបវារៈនិងក្បួនច្បាប់នៃការចរចា ការរៀបចំចាត់ចែងនិងផែនការការងារជាដើមព្រមទាំងបានដាក់ចេញតារាងពេលវេលានិងផែនទីបង្ហាញផ្លូវសម្រាប់ការចរចាជំហានក្រោយ 

    គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ប្រទេសចិននិងអាស៊ានបានរួមគ្នាប្រកាសពីការចាប់ដំណើរការជាផ្លូវការនូវការចរចាស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0  ភាគីទាំងពីរបានឯកភាពគ្នាថា ការចរចានឹងគ្របដណ្តប់លើវិស័យដូចជា ពាណិជ្ជកម្មទំនិញ ការវិនិយោគ សេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតងជាដើមដើម្បីកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានដែលប្រកបដោយភាពបរិយាប័ន្ន ទំនើបទាន់សម័យ គ្រប់ជ្រុងជ្រោយនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែច្រើនថែមទៀត