សេដ្ឋកិច្ចរបស់ចិនកើនឡើងវិញបានបង្កើនជំនឿចិត្តដល់ពិភពលោកទាំងមូល

CRI, February 21, 2023
Size:

តាមទិន្នន័យថ្មីបំផុតនៃរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញឱ្យឃើញថា នៅខែមករា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)ក្នុងវិស័យផលិតកម្មរបស់ចិនបានកើនឡើង៣,១ភាគរយ ដែលឡើងដល់៥០,១ភាគរយ កម្រិតកំណើនសេដ្ឋកិច្ចបានត្រូវលើកកម្ពស់យ៉ាងច្បាស់លាស់ ដែលជាការបញ្ចេញសញ្ញាវិជ្ជមាននៃដំណើរការសេដ្ឋកិច្ចនៅដើមឆ្នាំ២០២៣ 

របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកដែលអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រកាសថ្មីបំផុតបានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៣ ល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននឹងកើនឡើងពី៣ភាគរយដល់៥,២ភាគរយ 

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើនបានបង្ហាញពីសុទិដ្ឋិនិយមទៅលើអនាគតនៃសេដ្ឋកិច្ចចិននិងការរួមចំណែករបស់ចិនចំពោះការស្តារសេដ្ឋកិច្ចសកលឡើងវិញ  ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Morgan Stanley បានសម្រួលដំឡើងអត្រាកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៣ចំនួន០,៣ភាគរយ ពោលគឺត្រូវជា៥,៧ភាគរយ 

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៃអង្គការ IMF បានសម្គាល់ថា នៅឆ្នំា២០២៣ អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចសកលនឹងលើសពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបយ៉ាងច្រើន