ការនាំចេញរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនទទួលបានសមិទ្ធផលដ៏ល្អប្រសើរម្តងទៀតនៅឆ្នាំ២០២២

CRI, February 21, 2023
Size:

ថ្ងៃទី១៥ ខែកុម្ភៈ អ្នកសារព័ត៌មានបានទទួលដំណឹងពីសមាគមគ្រឿងចក្រនិងឧស្សាហកម្មចិនថា ឆ្នាំ២០២២ ការនាំចេញរថយន្តរបស់ប្រទេសចិនលើសពី៣លានគ្រឿង ក្នុងនោះ បរិមាណផលិតរថយន្តដើរដោយថាមពលអគ្គិសនីគឺ៧០៥,៨ម៉ឺនគ្រឿង ទំហំលក់ដូរគឺ៦៨៨,៧ម៉ឺនគ្រឿង បន្តរក្សាលេខរៀងទី១លើពិភពលោកក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា។រថយន្តដើរដោយថាមពលអគ្គិសនីមានភាពកាន់តែពេញនិយមនៅបរទេស។

មន្ត្រីទទួលខុសត្រូវនៃក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា នឹងបន្តគាំទ្រការនាំចេញនៃរថយន្តដើរដោយថាមពលអគ្គិសនីទាំងផ្នែកសេវាកម្ម ការឃោសនានិងចរាចរណ៍ទំនិញជាដើម៕